ព័ត៌មានជាតិ
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ថា ថៃបានប្រើយុទ្ធសាស្ត្របង្កើតព័ត៌មានបំភ្លៃការពិត ជាលេសដើម្បីឈ្លានពានកម្ពុជា
«ព័ត៌មានក្លែងក្លាយ»បានក្លាយជាយុទ្ធសាស្ត្ររបស់ថៃក្នុងការប្រើប្រាស់ជាលេសដើម្បីចូលឈ្លានពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា ដោយលោកបានអះអាងថា នៅក្នុងសង្គ្រាមឈ្លានពានរបស់ថៃលើទឹកដីប្រទេសកម្ពុជា គឺថៃបានប្រើយុទ្ធសាស្ត្របង្កើតព័ត៌មានបំភ្លៃ បំផ្លើសការពិត ក្រោមរូបភាពចោទប្រកាន់លាបពណ៌កម្ពុជា ហើយបង្កើតជាជម្លោះប្រដាប់អាវុធនៅតាមព្រំដែន។

«ឱ្យតែគេចង់វ៉ៃកម្ពុជា ចង់ឈ្លានពានកម្ពុជា គឺគេបង្កើតលេសដើរជាន់មីន ឬក៏បង្កើតបញ្ហាផ្សេងៗទៀត ប៉ុន្តែពេលប្រយុទ្ធគ្នា អត់ដើរជាន់មីនមួយគ្រាប់ តែពេលឈប់ជាន់មីន»។ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា និយាយដូច្នេះកាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ក្នុងកម្មវិធីបើកសម្ពោធគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដោយផ្ដោតលើយុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ ដំណាក់កាលទី២ នៅស្ដីទីការក្រសួងព័ត៌មាន។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលាតត្រដាងអំពីឧបាយកលរបស់ថៃ ដែលតែងតែព្យាយាមបង្កើតសមរភូមិព័ត៌មាន មុនឈានទៅបង្កើតសមរភូមិប្រដាប់អាវុធនៅតាមព្រំដែនជាមួយកម្ពុជា ដោយលោកពណ៌នាថា ព័ត៌មានទាំងអស់ដែលភាគច្រើនចេញពីកងទ័ពថៃ គឺមានលក្ខណៈជានិទានកថា ក្នុងចេតនាលាបពណ៌ និយាយបង្ខូច និងចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជា។
ខណៈរយៈពេលចុងក្រោយ ថៃ ក៏បានភ្ជាប់កម្ពុជាទៅនឹង Scams នៅតាមព្រំដែន ដើម្បីជាលេសប្រើប្រាស់កម្លាំងទ័ពធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា តាមរយៈការប្រើយន្តហោះចម្បាំងទម្លាក់គ្រាប់បែកលើសំណង់អគារឯកជនក្នុងទឹកដីកម្ពុជា ដែលថៃចោទថា ជា Scams Online។

ប៉ុន្តែលោករដ្ឋមន្ត្រី ថា នេះជាលេសដែលគ្រាន់បិទបាំងទង្វើឈ្លានពានរបស់ពួកគេតែប៉ុណ្ណោះ ហើយយុទ្ធសាស្ត្ររបស់ថៃក្នុងការបង្កើតឡើងព័ត៌មានក្លែងក្លាយបែបនេះត្រូវបានរដ្ឋមន្ត្រីព័ត៌មានកម្ពុជា សង្កត់ធ្ងន់ថា ធ្វើឡើងក្នុងចេតនានយោបាយសុទ្ធសាធ។ ត្រង់ចំណុចនេះ លោក បានរំលឹកឡើងវិញពីការណែនាំរបស់ក្រសួងព័ត៌មាន ដែលបានអំពាវនាវឱ្យអ្នកសារព័ត៌មានក្នុងស្រុកមានការប្រុងប្រយ័ត្ន ក្នុងការយកប្រភពព័ត៌មានពីថៃមកផ្សព្វផ្សាយបន្ត ជុំវិញបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


