ព័ត៌មានជាតិ
៣ខែដើមឆ្នាំ២០២៦ ខេត្តមណ្ឌលគិរីទទួលបានភ្ញៀវទេសចរសរុបជាង១៥ម៉ឺននាក់
ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៦ ខេត្តមណ្ឌលគិរីទទួលបានភ្ញៀវទេសចរមកកម្សាន្តសរុបចំនួន ១៥៣,៥៣២ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ១៥០,៤៥៦ នាក់ និងភ្ញៀវទេសចរបរទេសចំនួន ៣,០៣៦ នាក់។ នេះបើយោងតាមរបាយការណ៍សង្ខេបប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី។

ចំនួនភ្ញៀវទេសចរនាដើមឆ្នាំ ២០២៦ មានការថយចុះប្រមាណ ៧.៦០% បើប្រៀបធៀបនិងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលមានភ្ញៀវទេសចរសរុប ១៦៦,១៧៣ នាក់ (ភ្ញៀវជាតិ ១៦២,៦៨៩ នាក់ និងភ្ញៀវបរទេស ៣,៤៨៤ នាក់)។ទោះបីជាយ៉ាងណា ចំនួនភ្ញៀវទេសចរនៅដើមឆ្នាំ២០២៦នេះ ត្រូវបានមើលឃើញថា នៅតែមានកម្រិតប្រហាក់ប្រហែលនឹងឆ្នាំមុនៗ បើទោះបីជាប្រទេសកម្ពុជាកន្លងមកបានប្រឈមមុខនឹងបញ្ហាប៉ះពាល់មួយចំនួនក៏ដោយ ក៏សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនៅតែដំណើរការជាធម្មតា។
ខេត្តមណ្ឌលគិរី នៅតែជាគោលដៅទេសចរដ៏ទាក់ទាញសម្រាប់ទាំងភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តគ្រប់រដូវកាល ជាពិសេសក្នុងឱកាសពិធីបុណ្យជាតិធំៗ ភ្ញៀវទេសចរមកកាន់ខេត្តនេះកើនឡើងយ៉ាងច្រើន។

មូលហេតុសំខាន់គឺ ខេត្តនេះសម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិដូចជា ជួរភ្នំតូចធំ វាលស្មៅបៃតងផ្លាស់ប្តូរពណ៌តាមរដូវ និងទេសភាពដ៏ស្រស់ស្អាត។ លើសពីនេះ ក៏មានរមណីយដ្ឋានទឹកជ្រោះធម្មជាតិជាច្រើន ដែលមានឈ្មោះល្បី និងភ្នំណាមលៀរ (ភ្នំថ្មយក្ស) ដ៏អស្ចារ្យផងដែរ។

ជាមួយគ្នានេះ អាជ្ញាធរខេត្តបន្តផ្តោតលើការអភិវឌ្ឍសមិទ្ធិផលថ្មីៗ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តឲ្យបានកាន់តែច្រើននាពេលអនាគត៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


