Connect with us

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំក្រសួងការងារ​ ដាក់ឱ្យអនុវត្ត​ «ការធ្វើតេស្តទទួលស្គាល់ជំនាញពីមុនរបស់បងប្អូនអតីតពលករ ខ្មែរមកពីប្រទេសថៃ»

បានផុស

នៅ

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ លោកបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានអញ្ជើញប្រកាសដាក់ឱ្យអនុវត្ត «ការទទួលស្គាល់ជំនាញពីមុនរបស់បងប្អូនអតីតពលករ ខ្មែរមកពីប្រទេសថៃ» នៅវិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីប្រកាសនេះ មានការចូលរួមពីលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាង លោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ សែនស្វាយរៀង ព្រមទាំងលោក ប្រធាន អនុប្រធានមន្ទីរ មន្ត្រីពាក់ពន្ធ័ជាច្រើនរូបទៀតផងដែរ។

ថ្លែងនៅឱកាសនោះ លោកបណ្ឌិត ហ៊ីថ ស៊ីដេត បានគូសបញ្ជាក់ថា គោលដៅ RPL ដើម្បីអភិវឌ្ឍធនធានមនុស្ស បង្កើតផលិតភាព និងភាពប្រកួតប្រជែង បំប្លែងបទពិសោធន៍ការងារ ទៅជាវិញ្ញាបនបត្រផ្លូវការ ជាពិសេសវាយតម្លៃអតីតពលករខ្មែរមកពីប្រទេសថៃ, ជំហានទី១ ចំនួន ១០ ០០០នាក។ ការរៀបចំធ្វើតេស្ត RPL ជូនអតីតពលករមកពីប្រទេសថៃដោយមិនគិតថ្លៃ ធ្វើឡើងទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបរវធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងការផ្តល់នូវជំនាញ និងការអនុវត្តន៍លើមុខជំនាញចំនួន៨ ដែលអាចយកទៅប្រើប្រាស់ដើម្បីទទួលបានឱកាសការងារល្អសម្រាប់ចំណូលល្អជាងមុន។

លោកបណ្ឌិតបានបន្តថា ការធ្វើតេស្តជំហានទី១នេះ ជាការធ្វើឡើងនៅតាមរាជធានី ខេត្ត នៃគោលដៅចំនួនទាំង៦ (បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, តាកែវ, ស្វាយរៀង និងរាជធានីភ្នំពេញ)។ ករណីជំហានទី១នេះជោគជ័យ នឹងបន្តទៅជំហានទី២ទៀត ជាមួយនឹងការបន្តផ្តួចផ្តើមបន្ទាប់ពីការដាក់ឱ្យអនុវត្តក្នុងវិធីសាកល្បងនេះ។

ជាមួយគ្នានេះ លោកបណ្ឌិត បានណែនាំដល់សហគ្រាស ក្រុមហ៊ុន រោងចក្រមួយចំនួនឱ្យស្គាល់ RPL ជាមូលដ្ឋានក្នុងការកំណត់ជ្រើសរើស និងប្រាក់ឈ្នួល បើកឱកាសការងារឲ្យពលករមកពីប្រទេសថៃ និងអនុញ្ញាតឱ្យវិស្វករ ឬបុគ្គលិកបច្ចេកទេសចូលរួមបណ្តុះបណ្តាល និងក្លាយខ្លួនជាអ្នកវាយតម្លៃ។ ពង្រីកការផ្សព្វផ្សាយ RPL ឱ្យគ្រប់ដល់ទីកន្លែង (តំបន់ជនបទ និងព្រំដែន) ការធ្វើតេស្ត RPL ផ្តល់ឱកាសដល់បុគ្គលិកកំពុងធ្វើការ និងមានជំនាញពុំទាន់មានការងារ ឱ្យទទួលស្គាល់ជំនាញជាផ្លូវការ ឬគុណវុឌ្ឍរបស់ពួកគាត់។

លោកបានបន្ថែមថា សម្រាប់អតីតពលករមកពីប្រទេសថៃ និងទទួលបានការទទួលស្គាល់សម្ថតភាព, ឱកាសការងារ ចំនេញពេលវេលា និងថវិកា ក្លាយជាពលករក្នុងប្រព័ន្ធ និងទទួលបានអត្ថប្រយោជន៍ពី ប.ស.ស.  នឹងបង្កើនជំនឿទុកចិត្តលើខ្លួនឯង ក៏ដូចជាជំនាញការសិក្សាពេញមួយជីវិត, រឺឯអ្នកវិនិយោគវិញនឹងបានយល់ដឹងពីកម្រិតជំនាញរបស់បុគ្គលិកភ្លាមៗ និងកាត់បន្ថយលើការចំណាយពេលបណ្តុះបណ្តាល ធានាស្តង់ដា និងគុណភាព នឹងបង្កើតទំនុកចិត្តវិនិយោគ ជាពិសេសអាចបង្ហាញដៃគូពីកម្លាំងកម្មករមានជំនាញស្តង់ដា។

លោកបណ្ឌិតប្រតិភូបានបន្តថា RPL គឺជាកម្មវិធីដែលរាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងការងារកំពុងតែយកចិត្តទុកដាក់ខ្ពស់សម្រាប់ផ្ដល់ការធ្វើតេស្តទទួលស្គាល់សមត្ថភាពជំនាញ ក្នុងវិស័យសំណង់ចំនួន ៨មុខ ជូនដល់អតីពលករមកពីថៃដោយឥតគិតថ្លែចំនួន ១ម៉ឺននាក់ក្នុងជំហានទី ១ ដើម្បីឱ្យពួកគាត់អាចយកទៅប្រើប្រាស់ក្នុងការស្វែងរកការងារនៅក្នុងស្រុកផង និងនៅក្រៅប្រទេសផង ដូចជានៅសិង្ហបុរី ដែលកំពុងតែត្រូវការកម្លាំងកម្មករជំនាញផ្នែកសំណង់។ RPL គឺដើម្បីប្រែក្លាយពី «សញ្ញាឃើញ» ទៅជាវិញ្ញាបនបត្រជាផ្លូវការ ក្នុងការអភិវឌ្ឍធនធានមនុស្ស បង្កើនផលិតភាពនិងភាពប្រកួតប្រជែង និងជួយអតីតពលកររកការងារល្អនិងមានប្រាក់ចំណូលកាន់តែខ្ពស់៕

ដោយ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម