Connect with us

ព័ត៌មានជាតិ

ប្រព័ន្ធទំនើបថ្មីមួយត្រូវបានក្រសួងមហាផ្ទៃដាក់ឱ្យប្រើក្នុងការគ្រប់គ្រងទិន្នន័យមន្ត្រីនៅថ្នាក់ក្រោមជាតិ

បានផុស

នៅ

ក្រសួងមហាផ្ទៃ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធឌីជីថលថ្មីក្នុងការគ្រប់គ្រងទិន្នន័យមន្ត្រីរាជការស៊ីវិល និងក្រុមប្រឹក្សានៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានឈ្មោះថា OMS-MOI។ ប្រព័ន្ធគ្រប់គ្រងនេះ ត្រូវបានក្រសួងបញ្ជាក់ថា ធ្វើឡើងដើម្បីពង្រឹងប្រសិទ្ធភាពគ្រប់គ្រងធនធានមនុស្សរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងជាការអនុវត្តតាមគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងមហាផ្ទៃបានបន្ថែមថា ការរៀបចំអភិវឌ្ឍ និងដាក់ឱ្យប្រើប្រព័ន្ធគ្រប់គ្រងទិន្នន័យឱ្យមានលក្ខណៈជាប្រព័ន្ធឌីជីថល ដើម្បីប្រមូលផ្តុំបច្ចុប្បន្នភាព និងគ្រប់គ្រងទិន្នន័យមន្ត្រីរាជការស៊ីវិល និងក្រុមប្រឹក្សា។ តាមការបញ្ជាក់របស់ក្រសួង ប្រព័ន្ធនេះមានតួនាទីសំខាន់ក្នុងការកត់ត្រា និងធានាបាននូវទិន្នន័យធនធាន មនុស្សមួយមានភាពត្រឹមត្រូវច្បាស់លាស់បង្កើនតម្លាភាព និងប្រសិទ្ធភាពក្នុងការគ្រប់គ្រងរដ្ឋបាល។

ដើម្បីធានាគុណភាព និងប្រសិទ្ធភាពនៃការអនុវត្តប្រព័ន្ធគ្រប់គ្រងទិន្នន័យខាងលើឱ្យទទួលបានជោគជ័យក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្រសួងមហាផ្ទៃ បានណែនាំឱ្យអភិបាលរាជធានីខេត្តលើការដឹកនាំ និងចាត់ចែងអនុវត្តកិច្ចការនេះ។ ក្រសួងមហាផ្ទៃ តាមរយៈសេចក្ដីជូនដំណឹងកាលពីថ្មីៗនេះ បានណែនាំឱ្យមានការផ្សព្វផ្សាយ និងណែនាំដល់រដ្ឋបាលក្រុងស្រុកខណ្ឌ និងរដ្ឋបាលឃុំសង្កាត់ឱ្យចូលរួមអនុវត្ត និងប្រើប្រាស់ប្រព័ន្ធ OMS-MOI ឱ្យបានទូលំទូលាយ ហើយត្រូវចាត់តាំងមន្ត្រីបច្ចេកទេស ឬមន្ត្រីទទួលបន្ទុកក្នុងការបញ្ចូល ការកែសម្រួល និងធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការស៊ីវិល និងក្រុមប្រឹក្សាទៅក្នុងប្រព័ន្ធ OMS-MOI ឱ្យបានពេញលេញ ត្រឹមត្រូវ និងទាន់ពេលវេលា មុនដំណាច់ខែឧសភា ឆ្នាំ២០២៦។

រដ្ឋបាលរាជធានីខេត្ត ត្រូវត្រួតពិនិត្យ ដើម្បីធានាថា រាល់ទិន្នន័យមន្ត្រីរាជការស៊ីវិល និងក្រុមប្រឹក្សា ដែលបានបញ្ចូលក្នុងប្រព័ន្ធ OMS-MOI ពិតជាមានគុណភាព ត្រឹមត្រូវច្បាស់លាស់ ស្របតាមឯកសារផ្លូវការ និងត្រូវធ្វើបច្ចុប្បន្នភាពជាប់ជាប្រចាំ ដោយត្រូវសហការជាមួយក្រុមការងារបច្ចេកទេសរបស់អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ ក្នុងការបណ្តុះបណ្តាលការប្រើប្រាស់ប្រព័ន្ធ និងការដោះស្រាយបញ្ហាបច្ចេកទេសផ្សេងៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម