ព័ត៌មានជាតិ
លោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វិជ្ជា បាននាំយកអំណោយសប្បុរស ១២មុខ ប្រគល់ជូន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រើប្រាស់ក្នុងបេសកកម្ម ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩
ដោយមើលឃើញពីភាពមមាញឹកនិងការលះបង់កម្លាំងកាយចិត្តរបស់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងរយៈកាលកន្លងមក ក៏ដូចជាបច្ចុប្បន្ន លើបេសកកម្ម ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩។

នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ លោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វិជ្ជា បានចាត់ឲ្យក្រុមការងារ ដឹកនាំដោយ ឯកឧត្តម ឆារស៍ វ៉ាន់ និង លោក ជិន ប៊ុនធឿន នាំយក អំណោយសប្បុរស ចំនួន១២មុខ មកប្រគល់ជូនកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីទុកប្រើប្រាស់តាមការជាក់ស្តែង ក្នុងបេសកកម្ម ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលនឹងបន្តយូរអង្វែងទៅមុខទៀត។ អំណោយទាំង១២មុខរបស់លោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វិជ្ជា រួមមាន៖
១-អង្ករ ចំនួន ៤០០ ការ៉ុង ស្មើនឹង ២០ តោន
២-ត្រីខ ចំនួន ១០០ កេស
៣-មីម៉ាម៉ា ចំនួន ៥០ កេសធំ ស្មើនឹង ៣០០ កេសតូច
៤-ភេសជ្ជះ ខារ៉ាបាវ ចំនួន ៥០០ កេស
៥-ប៊ីចេង ចំនួន ៧៥គីឡូក្រាម
៦-អំបិល ចំនួន ៧៥គីឡូក្រាម
៧-ទឹកត្រី ចំនួន ៣០ យួរ ស្មើនឹង ១៨០ ដប
៨-ទឹកស៊ីអ៉ីវ ៣០ យួរ ស្មើនឹង ១៨០ ដប
៩-ទឹកសុទ្ធអារូណា ៥០០កេស
១០-ម៉ាស់ចំនួន ១២,៥០០ម៉ាស់
១១-របាំងមុខ ចំនួន ២០០
១២-ថ្នាំពេទ្យ ចំនួន ០៥ កេស។
ក្នុងនាមកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តសប្បុរស របស់ លោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វិជ្ជា ដែលតែងតែគិតគូរពីទុក្ខលំបាក របស់ប្រជាពលរដ្ឋគ្រប់ទិសទី ក៏ដូចជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសកាយវិការយកចិត្តទុកដាក់ចំពោះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាពេលនេះ គឺពិតជាមានសារៈសំខាន់បំផុត និងជាការលើកទឹកចិត្តយ៉ាងធំធេង ដល់កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញទាំងអស់ ក្នុងការរួមចំណែក បន្តបេសកកម្ម ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ តទៅមុខដោយឥតរុញរា៕















-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


