ព័ត៌មានជាតិ
គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ ក្រសួងការងារហ្វឹកហ្វឺនកូនជាងសរុបប្រមាណ ១០,៦ម៉ឺននាក់
ភ្នំពេញ ៖ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយវិស័យឯកជន ក្នុងការជំរុញឱ្យទទួលយកសិស្សនិស្សិតហាត់ការនៅកន្លែងការងារ និងអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងប្រមាណ ១០,៦ម៉ឺននាក់ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា ក្រសួងបានសហការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន ក្នុងការជំរុញឱ្យទទួលយកសិស្សនិស្សិត ហាត់ការនៅកន្លែងការងារ និងអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង ដោយគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ បានហ្វឹកហ្វឺនកូនជាងសរុបប្រមាណ ១០,៦ម៉ឺននាក់។

លោកបញ្ជាក់ថា «ក្រសួងសូមអបអរសាទរចំពោះបងប្អូនយើងរាប់ម៉ឺននាក់ដែលទទួលបានការបណ្ដុះបណ្ដាល ការហ្វឹកហ្វឺនកូនជាង ដើម្បីបង្កើនសមត្ថភាព និងប្រសិទ្ធភាពនៅក្នុងរោងចក្រ សហគ្រាស ដែលជាចំណែកមួយដ៏សំខាន់នៅក្នុងការពង្រឹងដល់ផលិតភាពរបស់កម្មករនិយោជិតផង ហើយក៏ជាចំណែកសំខាន់មួយនៅក្នុងរោងចក្រ សហគ្រាស ដើម្បីបង្កើនផលិតភាព និងបង្កើតការប្រកួតប្រជែង ហើយយើងក៏នឹកឃើញចំពោះការដាក់នូវអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្តី ក៏ចង់ឲ្យបង្កើនផលិតកាន់តែខ្ពស់ ហើយសេដ្ឋកិច្ចរបស់រោងចក្រ សហគ្រាសរីកចម្រើនកាន់តែខ្លាំងដែរ»។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ហេង សួរ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានប្រឹងប្រែងយ៉ាងខ្លាំងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្តី ធ្វើយ៉ាងណាឱ្យការអនុវត្តកាតព្វកិច្ចនេះកាន់តែមានប្រសិទ្ធភាព និងកាន់តែមានគុណភាពបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន និងទៅអនាគត។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន មេសា។
លោកបានបន្ថែមថា ការហ្វឹកហ្វឺនកូនជាងនៅកម្ពុជាពិតជាមានគុណតម្លៃយ៉ាងខ្លាំងចំពោះវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេសសម្រាប់ការអនុវត្តការហ្វឹកហ្វឺនកូនជាងប្រកបដោយគុណភាព។
លោកបានអំពាវនាវឱ្យមានការចូលរួមពីវិស័យឯកជន និងដៃគូពាក់ព័ន្ធ បន្តអនុវត្តកាព្វកិច្ចហ្វឹកហ្វឺនកូនជាង គាំទ្រទាំងផ្នែកបច្ចេកទេស និងថវិកា ដើម្បីបង្កភាពងាយស្រួលក្នុងការហ្វឹកហ្វឺនកូនជាងឱ្យស្របតាមបរិបទទីផ្សារការងារនៅកម្ពុជា និងបន្តផ្សព្វផ្សាយលើនីតិវិធីហ្វឹកហ្វឺនកូនជាងឱ្យកាន់តែទូលំទូលាយ៕

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


