ព័ត៌មានជាតិ
អ្នកនាំពាក្យសុខាភិបាលអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នជំងឺឆ្លងនានា ដែលតែងកើតញឹកញាប់ក្នុងរដូវភ្លៀង
អ្នកនាំពាក្យសុខាភិបាល បានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺឆ្លងនានាដែលតែងកើតញឹកញាប់នៅក្នុងរដូវភ្លៀងធ្លាក់ពិសេសជំងឺគ្រុនឈាម។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍នៅថ្ងៃទី១៤ឧសភានេះថា ជំងឺឆ្លងមួយចំនួនដែលតែងតែកើតឡើងនៅក្នុងរដូវភ្លៀងរួមមាន ជំងឺគ្រុនឈាម ជំងឺគ្រុនផ្តាសាយ ជំងឺគ្រុនក្តៅ ជំងឺចម្លងពីចំណីអាហារ ជំងឺចម្លងពីទឹក និងជំងឺអាសន្នរោគជាដើម។

យោងតាមក្រសួងធនធានទឹក និងឧតុនិយម ដែលចេញផ្សាយកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦កន្លងទៅបានឱ្យដឹងថា រដូវវស្សាក្នុងឆ្នាំ២០២៦នេះ ចាប់ផ្ដើមពីសប្តាហ៍ទី១ នៃខែឧសភា លឿនជាងឆ្នាំ២០២៥កន្លងទៅ។
ក្នុងការការពារជំងឺឆ្លងទាំងនេះ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានណែនាំឱ្យប្រជាពលរដ្ឋពេលធ្វើដំណើរត្រូវមានអាវភ្លៀង ឆត្រ និងស្បែកជើងលុយទឹក បរិភោគទឹកក្តៅអ៊ុនៗ ទឹកស៊ុបក្តៅៗ អនាម័យខ្លួនប្រាណ បរិភោគចំណីអាហារណាមានអនាម័យ និងមានជីវជាតិ និងបន្លែពណ៌បៃតងចាស់ដូចជា ផ្ទី ស្លឹកងប់ ស្លឹកបាស ខាត់ណា សណ្ដែកកួរ និងប៉េងប៉ោះជាដើម។ ជាងនេះទៅទៀត ត្រូវចូលរួមលុបបំបាត់ដង្កូវទឹក និងជម្រកសត្វមូសខ្លាដូចជា សំបកកង់ សំបកកង់ឡាន ត្រឡោកដូង និងវត្ថុដែលអាចដក់ទឹកបានដើម្បីការពារកុមារពីជំងឺគ្រុនឈាម។

លោកវេជ្ជបណ្ឌិត បានឱ្យដឹងទៀតថា នៅក្នុងរដូវភ្លៀងធ្លាក់នេះ ក៏មានឃើញការកើនឡើងជំងឺផ្តាសាយធំផងដែរ។ ដូចនេះ សូមប្រជាពលរដ្ឋត្រូវបន្តពាក់ម៉ាស រក្សាគម្លាត ត្រូវឧស្សាហ៍លាងដៃជាមួយនឹងសាប៊ូ និងទឹក ដើម្បីចៀសវាងការចម្លងជំងឺទៅសមាជិកគ្រួសារ និងអ្នកដទៃ និងហាមក្អកដាក់បាតដៃ ព្រោះវាអាចឆ្លងទៅអ្នកដទៃទៀតបានតាមរយៈការចាប់ដៃ ឬចាប់របស់ផ្សេងៗ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា របបខ្យល់មូសុងនិរតីបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ អាកាសធាតុចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នៅតំបន់វាលទំនាបអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់គ្របដណ្តប់ផ្ទៃដី៣៥%។ តំបន់ខ្ពង់រាបអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់គ្របដណ្តប់ថ្ទៃដី២៥% និងតំបន់មាត់សមុទ្រអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់គ្របដណ្តប់ផ្ទៃដី៤០%៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


