ព័ត៌មានជាតិ
បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញទទួលអំណោយដ៏ថ្លៃថ្លាពីសំណាក់លោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វីជ្ជា
ភ្នំពេញ ៖ លោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វីជ្ជា បានចាត់អោយឯកឧត្តម ឆារស៍ វ៉ាន់, ឯកឧត្តម សៅ ភិរុណ និង លោក ជិន ប៊ុនធឿន ព្រមទាំងក្រុមការងារជាតំណាង នាំយកអំណោយមានជាអង្ករ គ្រឿងបរិភោគបរិភោគជាច្រើនមុខ និងថ្នាំពេទ្យមួយចំនួនយកទៅចែកជូនបងប្អូនកំលាំងប្រចាំការក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទាំងមូល នៅរសៀល ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២១នេះ។

ក្នុងពិធីនេះដែរ ឯកឧត្តម ឆារស៏ វ៉ាន់ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ ហ៊ុន ម៉ាណានិងឯកឧត្តម ឌី វីជ្ជា ជូនដល់ថ្នាក់ដឹកនាំកងរាជអាវុធហត្ថ ក៏ដូចជាបងប្អូនកងកំលាំង ។ លោកជំទាវ និង ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះបងប្អូនកងកំលាំងដែលបានចំណាយទាំងកម្លាំងកាយចិត្ត មិនគិតពីការនឿយហត់ ឈរជើងតាមគោលដៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដែលគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាលអោយខាងតែបាននូវការបិទខ្ទប់តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយអោយបាននូវការរីករាលដាលនូវមេរោគកូវីដ-១៩ដ៏កាចសាហាវនេះចូលក្នុងសហគមន៍តទៅទៀត។

ស្ថិតក្នុងបរិយាកាសនោះ ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានមានប្រសាសន៍គោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតនូវទឹកចិត្តដ៏ប្រពៃរបស់លោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វីជ្ជា ដែលតែងតែយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់កងកំលាំង ពិសេស លោកបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគនៅពេលនេះ។

សូមលោកទាំងពីរទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លាប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា អោយកាន់តែរីកចម្រើន ថ្កុំថ្កើងតទៅមុខទៀត។

អំណោយដែលប្រគល់ជូននៅពេលនេះរួមមាន៖
១-អង្ករ ២០ តោន
២-ត្រីខ ១០០កេស ស្មើ ១០,០០០កំប៉ុង
៣-មី ៥០កេស ស្មើ ៣០០កេសតូច
៤-ភេសជ្ជប៉ូវកំលាំង carabao ៥០០កេស
៥-ប៊ីចេង ៧៥គីឡូ
៦-អំបិល ៧៥គីឡូ
៧-ទឹកត្រី ៣០យួរ ស្មើ ១៨០ដប
៨- ទឹកស៊ីអុីវ ៣០យួរ ស្មើ ១៨០ដប
៩-ទឹកសុទ្ធ ARUNA ៥០០កេស
១០-ម៉ាស់ ៥កេសធំ មាន ២៥០ប្រអប់ ស្មើ ១២,៥០០ម៉ាស់
១១-ថ្នាំពេទ្យ ៥កេសធំ ស្មើ ៤០០ប្រអប់តូច៕









-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


