ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃផ្ដាំអាជ្ញាធរមូលដ្ឋានបន្តម្ចាស់ការដោះស្រាយបញ្ហារបស់ពលរដ្ឋឱ្យបានទាន់ពេល
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងផ្ដាំផ្ញើដល់អាជ្ញាធរនៅថ្នាក់ក្រោមជាតិឱ្យបន្តម្ចាស់ការក្នុងការដោះស្រាយបញ្ហា និងសំណូមពររបស់ពលរដ្ឋតាមមូលដ្ឋានឱ្យបានទាន់ពេលវេលា។

លោកឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ផ្ដាំផ្ញើដល់អាជ្ញាធរដែនដី ថា ត្រូវបន្តម្ចាស់ការដោះស្រាយសំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ពិសេសការត្រៀមលក្ខណៈសង្គ្រោះពលរដ្ឋពីគ្រោះធម្មជាតិផ្សេងៗក្នុងរដូវវស្សា។ មតិផ្ដាំផ្ញើរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានធ្វើឡើងក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តសិរីឧត្តម ស្ថិតក្នុងឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦។
បន្ថែមពីនេះ លោក ស សុខា ក៏ជំរុញឱ្យអាជ្ញាធរមូលដ្ឋានបន្តរឹតបន្តឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព ដោយផ្ដោតសំខាន់លើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
ជាការកត់សម្គាល់ ថ្លែងក្នុងពិធីខាងលើនោះ លោក ស សុខា ក៏បានជំរុញឱ្យលោកគ្រូអ្នកគ្រូបន្តបណ្ដុះស្មារតីស្នេហាជាតិដល់សិស្សានុសិស្ស និងអប់រំឱ្យពួកគេចៀសឆ្ងាយពីគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសងគ្រប់ប្រភេទ រួមទាំងការផ្ដាំផ្ញើដល់ប្រជាពលរដ្ឋឱ្យបន្តយកចិត្តទុកដាក់ថែទាំសុខភាព តាមរយៈការហូបស្អាត ផឹកស្អាត រស់នៅស្អាត និងសន្សំសំចៃក្នុងស្ថានភាពវិបត្តិថាមពលសកល៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


