ព័ត៌មានជាតិ
មន្ទីរពេទ្យបង្អែកខេត្តរតនគិរី សម្ពោធដាក់ឱ្យប្រើប្រាស់អគារផ្នែកជំងឺកុមារបំពាក់ឧបករណ៍ទំនើប ក្រោយជួសជុលកែលម្អ
អគារផ្នែកជំងឺកុមារថ្មី ដែលត្រូវបានជួសជុលកែលម្អ និងបំពាក់ដោយសម្ភារៈបរិក្ខារពេទ្យទំនើប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីពង្រឹងគុណភាពសេវាថែទាំ ព្យាបាលកុមារ ទារកនៅក្នុងខេត្ត និងតំបន់ភូមិភាគឦសាន។

ពិធីសម្ពោធនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ដោយមានការចូលរួមពីលោក William Housworth និងលោកស្រី Lori Housworth ស្ថាបនិក និងនាយកប្រតិបត្តិអង្គការមណ្ឌលថែទាំសុខភាពកុមារចេនឡា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល និងប្រជាពលរដ្ឋជាច្រើនរូប។

ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី លោក ជា សានិត បានថ្លែងថា សមិទ្ធផលថ្មីនេះ គឺជាការឆ្លើយតបដ៏សំខាន់ចំពោះតម្រូវការសេវាសុខាភិបាលសម្រាប់កុមារ ខណៈខេត្តរតនគិរីនៅតែជួបប្រទះបញ្ហាប្រឈមមួយចំនួន ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារពេទ្យ និងធនធានមនុស្ស។ លោកបញ្ជាក់ថា អង្គការមណ្ឌលថែទាំសុខភាពកុមារចេនឡា បានចំណាយថវិកាប្រមាណ ១៨៧,០០០ដុល្លារអាមេរិក សម្រាប់ជួសជុល និងកែលម្អអគារផ្នែកជំងឺកុមារនេះ ដែលនឹងជួយលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងសុវត្ថិភាពក្នុងការផ្តល់សេវាពិនិត្យ ថែទាំ និងព្យាបាលជំងឺជូនកុមារ និងទារក។

សម្រាប់លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានចាត់ទុកអគារផ្នែកជំងឺកុមារថ្មីនេះ ជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ក្នុងការរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលនៅតំបន់ដាច់ស្រយាល និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណដល់អង្គការមណ្ឌលថែទាំសុខភាពកុមារចេនឡា ដែលបានជ្រើសរើសខេត្តរតនគិរីជាខេត្តទី៤ សម្រាប់អនុវត្តគម្រោងនេះ បន្ទាប់ពីខេត្តក្រចេះ មណ្ឌលគិរី និងស្ទឹងត្រែង។


ការដាក់ឱ្យប្រើប្រាស់អគារផ្នែកជំងឺកុមារដែលមានបរិក្ខារពេទ្យទំនើបនេះ ត្រូវបានរំពឹងថា នឹងជួយកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋក្នុងការស្វែងរកសេវាព្យាបាលសម្រាប់កុមារ ព្រមទាំងបង្កើនសមត្ថភាពរបស់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី ក្នុងការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពកាន់តែប្រសើរឡើង៕
ដោយ៖ ខៀវ ចាប
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


