ព័ត៌មានជាតិ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែនស្នើឲ្យត្រៀមសម្ភារៈ ស្បៀងនិងថវិកាសម្រាប់ជួយដល់អ្នកងាយរងគ្រោះ
ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានមានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២១នេះក្នុងបរិការណ៍នៃការរាតត្បាតជាសកលជំងឺកូវីដ១៩និងផលប៉ះពាល់បង្កឡើងដោយការប្រែប្រួលអាកាសធាតុកាកបាទក្រហមគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមទុកជាមុននូវសម្ភារៈ ស្បៀងនិងថវិកាសម្រាប់និរន្តរភាពដល់ក្រុមអ្នកងាយរងគ្រោះដោយជំងឺកូវីដ១៩ ត្រូវអប់រំ កសាងសមត្ថភាព ដល់ក្រុម ទាំងនោះដើម្បីរៀនបន្សាំទៅនឹងស្ថានភាពនៃគ្រោះមន្តរាយឲ្យបានប្រសើរជាងមុន។

តាមរយៈសារលិខិតក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាក បាទក្រហមនិងអឌ្ឍចន្ទក្រហម,៨ឧសភា ឆ្នាំ២០២១នេះក្រោមប្រធានបទ« ទាំងអស់ គ្នារួមជាមួយកាកបាទក្រហមកម្ពុជប្រយុទ្ធនឹងជំងឺកូវីដ១៩និងកសាងភាពធន់របស់សង្គម» សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែនបានជំរុញដល់មន្ត្រីទាំង អស់ត្រូវបន្តអនុវត្តវិស័យអាទិភាពទាំង៤ដែលជាភារកិច្ចស្នូលរបស់កាកបាទក្រហមកម្ពុជារួមមាន៖១.គ្រប់គ្រងគ្រោះមន្តរាយនិងការប្រែប្រួលអាកាសធាតុ,២.សុខភាពនិងថៃទាំងសុខភាពក្នុងសហគមន៍,៣.លើកកម្ពុជាអំពីគុណតម្លៃរបស់ចលនា សេចក្តីថ្លៃថ្នូររបស់ មនុស្សជាតិ និងវប្បធម៌អហិង្សានិងសន្តិភាព ប្រកបដោយបរិយាប័ននិងចីរភាព,៤.អភិវឌ្ឍស្ថាប័ន។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែនបានបង្ហាញពីសមិទ្ធផលសំខាន់ៗដែលកាក បាទក្រហមកម្ពុជាទទួលបានក្នុងឆ្នាំ២០២០រួមមាន រក្សា ផ្តល់ថវិកា ១លានដុល្លារអាមេរិកសម្រាប់ជួយ ឧបត្ថម្ភដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ២០ម៉ឺនដុល្លារអាមេរិក។ -ផ្តល់អំណោយសម្រាលទុក្ខលំបាករបស់គ្រួសាររងគ្រោះនិងងាយគ្រោះបានចំនួន ១១១.៧៨៤ គ្រួសារ ជាពិសេសដល់ ប្រជាជន ដែលទទួលរងនូវការរាតត្បាតដោយជំងឺកូវីដ១៩ដ៏កាចសាហាវ។ -អប់រំផ្សព្វផ្សាយ ស្តីពីហានិភ័យនិងទប់ស្កាត់ ជំងឺរាតត្បាតកូវីដ១៩ តាមរយៈសកម្មភាព អ្នកស្ម័គ្រចិត្ត ចុះផ្ទាល់ ដល់លំនៅឋានសម្រេចបានជាង១លានគ្រួសារ។ រីឯការអប់រំផ្សព្វផ្សាយលើកកម្ពស់ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោថ្មីសម្រេចបាន ៤៧៧ លើកមានអ្នកចូលរួមផ្ទាល់ចំនួន ៦៤.៦០២នាក់។

ការកសាងលំនៅឋាន ផ្តល់ជម្រកដល់គ្រួសារឥតទីពឹងចំនួន៦៩ខ្នងផ្ទះនិងចាប់ផ្តើមឧបត្ថម្ភការសាងសង់ផ្ទះជូនអតីតយុទ្ធជនតាមរយៈសមាគមអតីតយុទ្ធ ដែលក្នុង ជំហាន ដំបូងថវិកាចំនួន៤០ម៉ឺនដុល្លារអាមេរិក សម្រាប់ ១៦៦ខ្នង។ ជីកអណ្តូងទឹកបានចំនួន២១១អណ្តូង សម្រាប់គ្រួសារនៅតាមជនបទ ដាច់ ស្រយាល ចំនួន ៤៧៣៧ គ្រូសារនិង សាងសង់បង្គន់អនាម័យ សម្រេចបាន៣២០បង្គន់។-ផ្តល់ប្រាក់កម្ចីសម្រាប់ជាដើមទុនលើកកម្ពស់ជីវភាពអ្នកងាយរងគ្រោះបំផុតបានចំនួន២៩៦តំបន់ប្រឈមគ្រោះថ្នាក់ដោយសារគ្រាប់មីន៕
ដោយ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


