Connect with us

ព័ត៌មានជាតិ

គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅពេលបិទខ្ទប់បន្តទទួលសាច់ប្រាក់មិនផ្អាកឡើយ

បានផុស

នៅ

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានាព្រកថ្ងៃទី១១ឧសភាឆ្នាំ២០២១បានចេញសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ពិសេសអំឡុងពេលបិតខ្ទប់ នឹងនៅតែបន្តទទួលសាច់ប្រាក់ពីថ្ងៃជូនដំណឹងនេះតទៅ។

ចំពោះការបើកសាច់ប្រាក់ជុំទី៥ លើកទី១ ដែលចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ២៥ ខែមេសា ដល់២៤ ខែឧសភា ឆ្នាំ២០២១បន្តទៀត។ ដោយឡែក គ្រួសារដែលមិនទាន់បានទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលនៅឡើយ សូមរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋាន ដែលខ្លួនស្នាក់អាស្រ័យ ដើម្បីទទួលបានអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន និងជៀសវាងភាពមិនប្រក្រតីណាមួយកើតឡើងដោយសារតែការខុសឈ្មោះ ឬអត្តសញ្ញាណណាមួយនោះឱ្យសោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម