Connect with us

ព័ត៌មានជាតិ

រកឃើញ​មន្ត្រី​កងរាជអាវុធហត្ថ​១០​នាក់​ឆ្លង​កូ​វីដ​-១៩​នៅ​រាជធានី​ភ្នំពេញ​

បានផុស

នៅ

មន្ត្រី​កងរាជអាវុធហត្ថ​ចំនួន​១០​នាក់​រស់នៅ​សង្កាត់​ព្រែក​ព្នៅ​ ខណ្ឌ​ព្រែក​ព្នៅ ​រាជធានី​ភ្នំពេញ​ ត្រូវបាន​រកឃើញថា​ មាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ ក្នុងចំណោម​អ្នក​ឆ្លង​សរុប​ចំនួន​១៥៤​នាក់ ​ដែល​សាលា​រាជធានី​ភ្នំពេញ​បានប្រកាស​នៅថ្ងៃនេះ​។​ នេះបើតាម​របាយការណ៍រ​បស់​សាលា​រាជធានី​ភ្នំពេញ។

ក្រៅពីនេះ​ក៏មាន​កម្មករ​រោងចក្រ​ និង​កម្មករ​សំណង់​ បុ​គ្គលិក​ក្រុមហ៊ុន ​អ្នកលក់​ផ្លែឈើ បុគ្គលិក​ផ្សារ​ទំនើបជនជាតិ​ចិន​ និង​អ្ន​ករត់​កង់​បី​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​។​ គិត​ត្រឹម​ព្រឹកថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២១​ កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩​សរុប​ចំនួន​២១១៤១​នាក់​ អ្នកជា​សះស្បើយ​ចំនួន​៩៥១៩​នាក់​ និង​អ្នកស្លាប់​កើនឡើងដល់​១៤២​នាក់​៕

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម