Connect with us

ព័ត៌មានជាតិ

ប្រមុខ​ការទូត​កម្ពុជា និង​រុស្ស៊ី ផ្ញើ​សារ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ នៃ​ទំនាក់ទំនង​ការទូត​រវាង​ទាំងពីរ

បានផុស

នៅ

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ដ្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ផ្ញើ​សារលិខិត​មួយ​ជូន​លោក Sergey Lavrov រដ្ឋមន្ដ្រី​ក្រសួងការបរទេស នៃ​សហព័ន្ធ​រុស្ស៉ី ដើម្បី​អបអរសាទរ ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា និង​សហព័ន្ធ​រុ​ស្ស៉ី ហើយ​ក្រោយ​ទទួល​បាន​លិខិត​នេះ លោក Sergey Lavrov ក៏បាន​ផ្ញើ​សារលិខិត​ជូន​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ផងដែរ ក្នុងន័យ​មួយ ដើម្បី​អបអរសាទរ​ខួប​នៃ​ទំនាក់ទំនង​ការទូត​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារលិខិត​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចុះ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១ ដែល​ផ្ញើជូន​លោក Sergey Lavrov លោក​បាន​សម្តែង​សេចក្តីសោមនស្ស​រីករាយ និង​កក់ក្តៅ ចំពោះ​សន្តិភាព និង​វិបុលភាព​របស់​ប្រជាជន​រុស្ស៊ី​។ លោក​ថា រយៈពេល​៦៥​ឆ្នាំ ដែល​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​នេះ តាំងពី​យុគសម័យ​សហភាព​សាធារណរដ្ឋ​សង្គមនិយម​សូ​វៀត​មក ប្រទេស​កម្ពុជា​តែងតែ​ភ្ជាប់​សារៈសំខាន់​ពិសេស ដើម្បី​ពង្រឹង និង​ពង្រីក​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​យ៉ា​ង​ជិតស្និទ្ធ​នៅក្នុង​វិស័យ​ជាច្រើន ហើយ​ប្រទេស​ទាំងពីរ​បាន​បង្ហាញ​ពី​ការ​ជឿទុកចិត្ត និង​គាំទ្រ​ផ្នែក​នយោបាយ ចំពោះ​គ្នា​ទៅវិញទៅមក។

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន លើកឡើង​ទៀត​ថា នៅ​ពេល​ដែល​ទាំងពីរ​អបអរសាទរ​ពិធី​ដ៏​មាន​សារៈសំខាន់​នេះ លោក​ជឿជាក់​យ៉ាង​មុតមាំ​ថា យើង​នឹង​អាច​បង្កើន​ទំនាក់ទំនង​របស់​យើង​ឲ្យ​ឈាន​ដល់​ចំណុច​ថ្មី​មួយ សម្រាប់​ជា​ផលប្រយោជន៍​របស់​ប្រជាជន នៃ​ប្រទេស​ទាំងពីរ​ទៅវិញទៅមក។

ចំណែក​សារលិខិត ដែល​ផ្ញើ​ជូន​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន លោក Sergey Lavrov រដ្ឋ​មន្ដ្រី​ក្រសួងការបរទេស នៃ​សហព័ន្ធ​រុ​ស្ស៉ី បាន​លើក​ឡើង​ថា ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ ប្រទេស​ទាំងពីរ​មាន​មិត្តភាព​យ៉ាង​ជិតស្និទ្ធ និង​ការយោគយល់​គ្នា​ទៅវិញទៅមក ដែល​អាច​ធានា​បាន​នូវ​ការ​រីកចម្រើន​ឥតឈប់ឈរ នៃ​កិច្ច​សហប្រតិបត្តិការ​ស​ហ​ព័ន្ធ​រុ​ស្ស៉ី​-​កម្ពុជា​។ លោក​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​សម្របសម្រួល នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួងការបរទេស​ប្រទេស​ទាំងពីរ ក្នុង​កិច្ចការ​អន្តរជាតិ និង​ក្នុង​តំបន់ សហព័ន្ធ​រុ​ស្ស៉ី​មានបំណង ដើម្បី​ពង្រឹង​បន្ថែមទៀត​នូវ​អន្តរ​កម្ម​ជាមួយ​ប្រទេស​កម្ពុជា​លើ​វិស័យ​ផ្សេងៗ​គ្នា​ក្នុងការ​ថែរក្សា​សន្តិសុខ និង​ស្ថេរភាព​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​ពិភពលោក៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម