ព័ត៌មានជាតិ
សម្ដេចតេជោ ស្នើរុស្ស៊ីបង្កើតជើងហោះហើរត្រង់ និងដោះស្រាយបំណុលដែលកម្ពុជាជំពាក់
តាមរយៈជំនួបជាមួយទូតរុស្ស៊ីប្រចាំកម្ពុជា នាព្រឹកថ្ងៃព្រហស្បត្តិ៍ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ស្នើឱ្យរុស្ស៊ីបង្កើតការហោះហើរត្រង់ ដើម្បីជំរុញទេសចរណ៍រុស្ស៊ីមកកាន់កម្ពុជា និងជំរុញការដោះស្រាយបំណុលដែលកម្ពុជាទន្ទឹងចាំ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែលចេញផ្សាយលើគេហទំព័រហ្វេសប៊ុកផ្លូវការសម្ដេចតេជោ នារសៀលថ្ងៃទី០៦ ខែមិថុនា។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ៖«សូមឱ្យជំរុញនូវអ្វីដែលអាចធ្វើទៅបាន ជាពិសេស សូមឱ្យរុស្ស៊ីយកចិត្តទុកដាក់ក្នុងការបង្កើតជើងហោះហើរត្រង់ ពីព្រោះ សម្ដេចតេជោ បានចាត់ទុកថា ដល់ពេលវេលាដែលត្រូវជំរុញវិស័យទេសចរណ៍របស់រុស្ស៊ីមកកាន់ប្រទេសកម្ពុជាហើយ ហើយក៏ជំរុញការដោះស្រាយបំណុលដែលរង់ចាំជាយូរមកហើយនោះ ឱ្យបានឆាប់រួសរាន់ផងដែរ»។

ពាក់ព័ន្ធនឹងការភ្ជាប់ជើងហោះហើរត្រង់ពីរុស្ស៊ីមកកាន់កម្ពុជា លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បានអះអាងថា ព្រោះតែចំនួនភ្ញៀវទេសចរណ៍រុស្ស៊ីមកកាន់កម្ពុជា មានការកើនឡើងជាបន្តបន្ទាប់ ដូច្នេះរុស្ស៊ីនឹងពិចារណាឱ្យមានជើងហោះហើរផ្ទាល់ពីរុស្ស៊ីមកកាន់កម្ពុជា ដើម្បីបង្កើនការផ្លាស់ប្តូរអ្នកទេសចររវាងប្រទេសទាំងពីរ។ លោកក៏បានថ្លែងអំណរគុណកម្ពុជា ដែលបានធានាសុវតិ្ថភាពភ្ញៀវទេសចរ ដែលមកទស្សនាកម្ពុជា ជាពិសេសភ្ញៀវទេសចរ។ ចំណែកពាក់ព័ន្ធនឹងបញ្ហាបំណុល លោក Anatoly Borovik បានអះអាងថា ការចរចាគឺមានជំហានទៅមុខជាវិជ្ជមាន។

គួរឱ្យដឹងថា កាលពីទសវត្សរ៍៨០ កម្ពុជាបានជំពាក់បំណុលរុស្ស៊ី ចំនួន១ ៥០០លានដុល្លារអាមេរិក ដែលកាលណោះយកមកទិញអាវុធ និងដោះស្រាយសេដ្ឋកិច្ចនៅកម្ពុជា។ ក្រោយមកនៅឆ្នាំ២០០៩ រុស្ស៊ីសម្រេចលុបចោលបំណុល៧០ភាគរយ។ ក្នុងន័យនេះបំណុលដែលកម្ពុជាជំពាក់រុស្ស៊ី នៅសល់ត្រឹម៣០ភាគរយ ដែលគិតជាទឹកប្រាក់នៅសល់ចំនួន៤៥០លានដុល្លារ៕

-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ៥១ នាទី agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoលោក Vance ថា អ៊ីស្រាអែលព្យាយាមរារាំងកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
កីឡា៤០ នាទី agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup


