ព័ត៌មានជាតិ
កម្ពុជាស្នើរុស្ស៊ីជួយបណ្ដុះបណ្ដាលជំនាញដល់កងទ័ពកម្ពុជា
កម្ពុជាស្នើដល់ភាគីកងទ័ពរុស្ស៊ីជួយបណ្ដុះបណ្ដាលធនធានមនុស្សដល់បណ្ដាប្រភេទទ័ពក្នុងកងយោធពលខេមរភូមិន្ទ ជាពិសេសផ្នែកសង្គ្រាមអេឡិចត្រូនិក ដែលកងទ័ពរុស្ស៊ីធ្លាប់មានបទពិសោធន៍។

កម្ពុជា ក៏បានស្នើសុំដល់ភាគីរុស្ស៊ីក្នុងការពង្រឹងការផ្លាស់ប្ដូរព័ត៌មាន ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ការបន្តកិច្ចសហប្រតិបត្តិការ ការធ្វើលំហាត់សង្គ្រោះគ្រោះអន្តរាយ ដូចជា ការងារមនុស្សធម៌ និងការជួយពង្រឹងសមត្ថភាពកងកម្លាំងថែរក្សាសន្តិភាពផងដែរ។ សំណើទាំងពីរត្រូវបានលើកឡើងដោយអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្ដមសេនីយ៍ វង្ស ពិសេន ក្នុងឱកាសទទួលជួបជាមួយអនុព័ន្ធយោធារុស្សីថ្មីប្រចាំកម្ពុជា លោកវរនាវីឯក អីវ៉ាន់ ស្តាដឆេនកូ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅអគ្គបញ្ជាការដ្ឋាន។

លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណប្រទេសរុស្ស៊ី ដែលកន្លងមកបានជួយកម្ពុជានៅក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ ការរួមចំណែកអភិវឌ្ឍន៍កម្ពុជាស្ទើរគ្រប់វិស័យ ជាពិសេសក្នុងគ្រាលំបាក រុស្ស៊ីជួយគាំទ្រសំខាន់បំផុតខាងផ្នែកនយោបាយ។ នៅលើវិស័យយោធា លោកអគ្គមេបញ្ជាការ បានលើកឡើងពីទំនាក់ទំនងរវាងក្រសួងការពារជាតិប្រទេសទាំងពីរ ដែលបានចុះអនុស្សាណៈយោគយល់គ្នា ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការឱ្យស្អិតរមួត ហើយដែលត្រូវបានបន្តពង្រឹងពង្រីកជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។

លោកវរនាវីឯក អីវ៉ាន់ ស្តាដឆេនកូ (Ivan STADCHENKO) នាយការិយាល័យអនុព័ន្ធយោធាសហព័ន្ធរុស្ស៊ីថ្មីប្រចាំកម្ពុជា បានបញ្ជាក់ពីការមកបំពេញបេសកកម្មជាលើកទី២ នៅកម្ពុជា ដើម្បីបន្តពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ។ លោកវរនាវីឯក ថា កន្លងមករូបលោកធ្លាប់មានបទពិសោធន៍ធ្វើការនៅកម្ពុជា ហើយបេសកកម្មថ្មីរបស់លោក នឹងទទួលបានជោគជ័យថែមទៀត ដែលទាំងនេះក៏ត្រូវការជាចាំបាច់នូវជំនួយ និងការសម្របសម្រួលពីលោកអគ្គមេបញ្ជាការ។
លោកអនុព័ន្ធយោធាសហព័ន្ធរុស្ស៊ីថ្មី ក៏បានជម្រាបជូនផងដែរពីជំនួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដែលផ្តោតសំខាន់ធ្វើឱ្យកងទ័ពប្រទេសទាំងពីរកាន់តែមានទំនាក់ទំនងល្អជាមួយគ្នា ក្នុងនោះកងទ័ពរុស្ស៊ីបានត្រៀមខ្លួនជាស្រេច ដើម្បីជួយដល់កងទ័ពកម្ពុជា៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


