នយោបាយ
ទូតរុស្ស៊ីជំរុញការធ្វើទំនាក់ទំនងផ្ទាល់ជាមួយកម្ពុជាឡើងវិញ
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជាលោក អាណាតូលី បូរ៉ូវីក (Anatoly BOROVIK) បានជំរុញនូវការធ្វើទំនាក់ទំនងដោយផ្ទាល់រវាងរុស្ស៊ីនិងកម្ពុជាឡើងវិញ។ ទំនាក់ទំនងផ្ទាល់គឺការផ្លាស់ប្ដូរទស្សនកិច្ចរវាងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ ខណៈប្រធានរដ្ឋសភារុស្ស៊ីគ្រោងនឹងបំពេញទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ។

ថ្លែងក្នុងជំនួបជាមួយប្រធានរដ្ឋសភាកម្ពុជាសម្តេចរដ្ឋសភាធិបតី ឃួន សុដារី នៅវិមានរដ្ឋសភា ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះលោក អាណាតូលី បានលើកឡើងថា ក្រោយជំងឺកូវីដ-១៩ បានធូរស្រាលកម្ពុជានិងរុស្ស៊ី គួរភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយគ្នាឡើងវិញនៅលើគ្រប់វិស័យ ក្នុងនោះលោកថាប្រធានសភាឌូម៉ារុស្ស៊ី គ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលខាងមុខ។ ក្នុងជំនួបនោះលោកក៏ជំរុញការងារលើកកម្ពស់ពាណិជ្ជកម្មឡើងវិញផងដែរ ខណៈនៅឆ្នាំ២០២៥នេះ រុស្ស៊ីនឹងផ្តល់អាហារូបករណ៍៥៥កន្លែងដល់និស្សិតកម្ពុជាដើម្បីបានទៅសិក្សានៅប្រទេសរុស្ស៊ី។
ជាការឆ្លើយតបសម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណប្រទេសរុស្ស៊ី ដែលតែងតែជួយគំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជា តាំងពីសម័យអតីតសហភាពសូវៀតមក សម្ដេចបានកត់សម្គាល់ថាឥស្សរជន ថ្នាក់ដឹកនាំកម្ពុជាជាច្រើនបានទទួលបានការបណ្ដុះបណ្ដាលពីប្រទេសដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិកម្ពុជា។

រុស្ស៊ីបានឈានមុខគេជួយកម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្ស។ មកដល់ពេលនេះ មាននិស្សិតកម្ពុជាប្រមាណ៨ពាន់នាក់បានទៅសិក្សានៅប្រទេសរុស្ស៊ី ហើយអតីតនិស្សិតខ្មែរ ដែលបានសិក្សានៅរុស្ស៊ី បានក្លាយជាធនធានដ៏សំខាន់ និងមួយចំនួនជាឥស្សរជន ជាថ្នាក់ដឹកនាំ ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានសភាឌូម៉ារុស្ស៊ី ដែលគ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅក្នុងការពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយឡើង ពិសេសក្នុងការដែលអាចឈានទៅការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋសភាប្រទេសទំាងពីរ ដើម្បីពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការនៅគ្រប់កម្រិតដោយយកប្រជាពលរដ្ឋជាស្នូល។

ជាមួយគ្នានេះ សម្តេចក៏បានស្នើដល់ប្រទេសរុស្ស៊ី ពិនិត្យលទ្ធភាពនៅក្នុងការភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទំាងពីរ ដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ជាពិសេសការពង្រីកវិស័យទេសចរណ៍ ដែលប្រទេសទំាងពីរមានសក្តានុពលដូចៗគ្នា។ ព្រមទាំងជួយផ្តល់ការបណ្តុះបណ្តាលឬផ្តល់អាហារូបករណ៍ដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការកសាងធនធានមនុស្ស ចូលរួមលើកកម្ពស់ស្ថាប័នរដ្ឋសភា ក្លាយជាសភាឌីជីថល ផងដែរ។
ទំនាក់ទំនងការទូតរវាងកម្ពុជា-រុស្ស៊ី ចាប់ផ្ដើមនៅឆ្នាំ១៩៥៦ និងបានឈានដល់ខួបលើកទី៦៩នៅឆ្នាំ២០២៥នេះ ជាទំនាក់ទំនាក់ឈរលើមិត្តភាព ភាពស្មោះត្រង់ ការជឿទុកចិត្តគ្នា និងមានការយោគយល់គ្នាទៅវិញទៅមក ដោយបាននាំមកនូវផលប្រយោជន៍ដល់ប្រទេសនិងប្រជាជនទំាងសងខាង៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


