ព័ត៌មានជាតិ
អគ្គមេបញ្ជាការកងទ័ព ស្នើភាគីរុស្ស៊ីជួយកសាងសាលានាយទាហានរថក្រោះ
កម្ពុជា និងរុស្ស៊ី ប្ដេជ្ញារួមគ្នាក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យយោធា ដើម្បីធានាសន្តិភាព និងសន្ដិសុខ ខណៈអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានស្នើភាគីរុស្ស៊ីឱ្យជួយកសាងសាលានាយទាហានរថក្រោះ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានសំណូមពរដល់រុស្ស៊ីបន្តជួយកម្ពុជាក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ព្រមទាំងការផ្លាស់ប្ដូរទស្សនកិច្ចបណ្តាប្រភេទទ័ព និងការជួយកសាងសាលានាយទាហានរថក្រោះ ដើម្បីកម្ពុជាអាចធ្វើការបណ្ដុះបណ្ដាលដោយខ្លួនឯងនៅនឹងកន្លែង។
លោកអគ្គមេបញ្ជាការ ក៏បានស្នើដល់រុស្ស៊ីបន្តកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្ដូរព័ត៌មានពីគ្នាទៅវិញទៅមក ដើម្បីប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ជួញដូរគ្រឿងញៀន បន្ថែមលើសនេះគឺកិច្ចការមនុស្សធម៌ កិច្ចការសង្គ្រោះគ្រោះមហន្តរាយ ក៏ដូចជាការចូលចតនាវា និងកិច្ចសហប្រតិបត្តិការបណ្ដាប្រភេទទ័ព។

ការស្នើរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេស ខាងលើ ក្នុងឱកាសទទួលជួបលោកវរនាវីឯក VITALY LUCHSHEV នាយការិយាល័យអនុព័ន្ធយោធារុស្ស៊ីប្រចាំកម្ពុជា ដែលត្រូវចប់អាណត្តិ។ ក្នុងជំនួបជម្រាបលាលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ វរនាវីឯក VITALY LUCHSHEV បានលើកឡើងអំពីសកម្មភាពមួយចំនួនដែលលោកបានមកបំពេញបេសកកម្មនៅកម្ពុជាក្នុងរយៈពេល៣ឆ្នាំ ជាពិសេសកិច្ចខិតខំប្រឹងប្រែងនៅក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ។
លោកវរនាវីឯក VITALY LUCHSHEV បានវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយបានបើកប្រទេសឡើងវិញ និងបានធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ានទទួលបានជោគជ័យ។ លោកវរនាវីឯក បានបញ្ជាក់ថា បច្ចុប្បន្ន បើទោះបីរុស្ស៊ីប្រឈមនឹងសង្គ្រាមទប់ទល់ជាមួយបណ្តាប្រទេសលោកខាងលិច តាមរយៈការប្រើប្រាស់កម្លាំងអ៊ុយក្រែនក៏ដោយ ក៏រុស្ស៊ីនៅតែត្រៀមខ្លួនបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដែលជាមិត្តយូរអង្វែង ដើម្បីការពារសន្តិភាព និងសន្តិសុខជាតិ។

ជាកិច្ចឆ្លើយតប លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានរម្លឹកពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-រុស្ស៊ី នៅក្នុងរយៈពេល៦៨ឆ្នាំមកនេះ និងបានថ្លែងអំណរគុណដល់រុស្ស៊ី ដែលបានជួយគាំទ្រ និងជួយជ្រោមជ្រែងកម្ពុជានៅលើគ្រប់វិស័យក្នុងកាលៈទេសៈលំបាក បន្ទាប់ពីកម្ពុជារំដោះរួចចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
លោកនាយឧត្តមសេនីយ៍ បានកោតសរសើរដល់អនុព័ន្ធយោធារុស្ស៊ី ដែលបានខិតខំបំពេញបេសកកម្មការងារ និងទទួលសមិទ្ធផលយ៉ាងច្រើននៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកងយោធពលខេមរភូមិន្ទ ហើយសង្ឃឹមថា អនុព័ន្ធយោធារុស្ស៊ីថ្មី នឹងបន្តបេសកកម្មនេះឱ្យកាន់តែល្អប្រសើរ និងរឹងមាំថែមទៀត៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


