Connect with us

ព័ត៌មានជាតិ

ព្រះតេជគុណ ឌួង ឆាយ លាចាកសិក្ខាបទទាំងអាឡោះអាល័យ

បានផុស

នៅ

បន្ទាប់ពីសាងភ្នួសអស់រយៈពេល ជិត ២ខែ ដើម្បីស្វែងរកភាពស្ងប់ស្ងាត់ សងគុណអ្នកមានគុណ និងលាងបាបកម្ម នាពេលកន្លងមក ថ្ងៃនេះ ព្រះតេជគុណ ឌួង ឆាយ បានសម្រេចលាចាកសិក្ខាបទហើយនាថ្ងៃទី១៧ ខែឧសភា ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«ព្រះករុណា ខ្ញុំបាទ ឌួង ឆាយ បានលាចាកសិក្ខាបទមកជាឃរាវាសវិញហើយទាំងក្តីអាឡោះអាល័យជាទីបំផុត។ សូមអរព្រះគុណ និងអរគុណចំពោះព្រះគុណម្ចាស់គ្រប់ព្រះអង្គ លោកយាយ លោកតា ពូមីង ពុកម៉ែ បងប្អូនទាំងឡាយ ដែលតែងតែស្រលាញ់រាប់អាន និងគាំទ្រខ្ញុំព្រះករុណា ខ្ញុំបាទរហូតមក»។ នេះបើតាមការបង្ហោះលើបណ្ដាញសង្គមផ្ទាល់ខ្លួន នាថ្ងៃនេះ។

ព្រះតេជគុណ ឌួង ឆាយ បានសម្រេចចិត្តសាងផ្នួសសងគុណអ្នកមានគុណ និងលាងបាបកម្ម កាលពីថ្ងៃទី២១ ខែមីនា ២០២១ ក្រោយមានបញ្ហាចម្រូងចម្រាសក្នុងគ្រួសារ ឈានដល់ការចែកផ្លូវ ចែកទ្រព្យសម្បត្តិគ្នា រវាងអតីតភរិយា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម