Connect with us

ព័ត៌មានជាតិ

សម្តេចក្រឡាហោម ប្រកាសក្រុមស្រាវជ្រាវដីសមូហភាពសហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី

បានផុស

នៅ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារចំពោះកិច្ចចុះសិក្សាស្រាវជ្រាវដីសមូហភាពសហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom Platform។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាសភាពក្រុមការងារចំពោះកិច្ចចុះសិក្សាស្រាវជ្រាវដីសមូហភាពសហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី ដែលត្រូវបានរាជរដ្ឋាភិបាលសម្រេចបង្កើត និងប្រកាសនាពេលនេះ មានសមាសភាពសរុបចំនួន ១៣រូប ដោយមានលោក ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ជាប្រធាន និងលោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ជាអនុប្រធានប្រចាំការ ព្រមទាំងសមាសភាព១១រូបទៀត ជាសមាជិកដែលមកពីក្រសួងស្ថាប័នពាក់ព័ន្ធនានា។

ក្រុមការងារនេះមានតួនាទី ភារកិច្ច ចុះសិក្សាស្រាវជ្រាវដីសមូហភាពសហគមន៍ជនជាតិដើមភាគតិច ពិនិត្យវិសាលភាពនៃការសិក្សា ស្រាវជ្រាវ ស្វែងយល់ស្ថានភាពការចុះបញ្ជីដីសមូហភាពដើម្បីកំណត់មុខសញ្ញាតំបន់ភូមិសាស្រ្តដែលត្រូវចុះសិក្សា ធ្វើបច្ចុប្បន្នភាពលើប្រភេទដីសហគមន៍នៃការគ្រប់គ្រងដីសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិច សិក្សាពីបញ្ហាប្រឈមនានា ធ្វើការពិគ្រោះយោបល់ ទំនាក់ទំនង សម្របសម្រួល និងសហប្រតិបត្តិការជាមួយបណ្តាក្រសួង ស្ថាប័ន ពាក់ព័ន្ឋ អង្គការដៃគូដើម្បីប្រមូលព័ត៌មាន របាយការណ៍ នានាតាមការចាំបាច់ ព្រមទាំងទទួលភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

គួរបញ្ជាក់ថារាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច សំដៅរក្សា ការពារវប្បធម៌ ប្រពៃណី និងទំនៀមទំលាប់ល្អរបស់ជនជាតិដើមភាគតិច ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច មានគោលបំណង ការពារសុវត្ថិភាពដីធ្លី សម្រាប់ប្រើប្រាស់ជាប្រយោជន៍សហគមន៍ ព្រមទាំងទប់ស្កាត់ភាពអាណាធិបតេយ្យក្នុងការចូលកាន់កាប់ទន្ទ្រានដីព្រៃ និងដីសាធារណៈរបស់រដ្ឋ។

លើសពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជា ក៏បានកំណត់យន្តការគាំទ្រយ៉ាងច្បាស់លាស់ ស្តីពីនីតិវិធីនៃការចុះបញ្ជីដី សហគមន៍ជនជាតិដើមភាគតិច ដែលមានស្ថាប័នចំនួន០៣ ឈរជាសមត្ថកិច្ច រួមមាន ១ក្រសួងអភិវឌ្ឍន៍ជនបទ មានសមត្ថកិច្ចក្នុងការកំណត់អត្តសញ្ញាណរបស់ជនជាតិដើមភាគតិច ២ក្រសួងមហាផ្ទៃ មានសមត្ថកិច្ចក្នុងការផ្តល់ភាពជានីតិបុគ្គល ជូនដល់សហគមន៍ជនជាតិដើមភាគតិច ដើម្បីទទួលបានសិទ្ធិពេញលេញសម្រាប់ស្នើសុំ ចុះបញ្ជីដីជាកម្មសិទ្ធិសមូហភាព និង៣ក្រសួងរៀបចំដែនដីនគររូបនីកម្ម និងសំណង់ មានសមត្ថកិច្ច លើការងារចុះបញ្ជីដីធ្លីរបស់សហគមន៍ជនជាតិដើមភាគតិច ដែលមានមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ខេត្តជាសេនាធិការ និងជាភ្នាក់ងារអនុវត្ត និងអាជ្ញាធរថ្នាក់ក្រោមជាតិពាក់ព័ន្ធ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម