ព័ត៌មានជាតិ
ករណីស្លាប់ពលរដ្ឋបន្តបន្ទាប់ជាង១០នាក់ ក្នុងស្រុកល្វាឯម មិនជាប់ពាក់ព័ន្ធជំងឺកូវីដ-១៩ទេ
ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ លោក កន សុខកាយ អភិបាលនៃគណៈអភិបាល និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ស្រុកល្វាឯម បានបញ្ជាក់ថា ករណីស្លាប់ជាបន្តបន្ទាប់របស់ប្រជាពលរដ្ឋ១១នាក់ ស្ថិតរស់នៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល មិនមែនដោយសារជំងឺកូវីដ-១៩ ទេ។ ករណីនេះ សមត្ថកិច្ចជំនាញសង្ស័យថាមកពីពុលស្រាស ក្រោយពួកគាត់នាំគ្នាលួចផឹកកំដរពិធីបុណ្យសពមួយកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១កន្លងទៅ។

លោក កន សុខកាយ បានឱ្យដឹងទៀតថា អាជ្ញាធរបានចុះទៅប្រមូលស្រាសទាំងអស់ជាង២០តូប ដើម្បីយកទៅពិនិត្យ ហើយមន្ត្រីកាំកុងត្រូល បានអះអាងបឋមថា រកឃើញជាតិមេតាណុលលើសកម្រិតនៅក្នុងស្រាស ទើបដាក់ការសង្ស័យថា មកពីសារធាតុនេះទើបបង្ក ឱ្យមនុស្សពុលស្លាប់ ហើយនៅរង់ចាំលទ្ធផលច្បាស់ការណ៍ពីមន្ទីរពិសោធន៍នៅភ្នំពេញ។

ចំណែកម្ចាស់តូបទាំងនោះ ត្រូវបានឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការលួចលាក់លក់ស្រា អំឡុងពេលវិធានការកូវីដ-១៩ ប្រសិនលួចលក់ទៀត នឹងចាត់ការតាមផ្លូវច្បាប់ ហើយទីតាំងផលិតស្រាសទាំងអស់ ត្រូវបានចុះពិនិត្យណែនាំ និងបានផ្អាកបណ្ដោះអាសន្ន។ ក្នុងករណីរកឃើញ នោះអាជ្ញាធរនឹងចាត់ការតាមផ្លូវច្បាប់៕

ដោយ៖ KC Vireak
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


