Connect with us

ព័ត៌មានជាតិ

ការ​បិទ​ខ្ទប់​ធ្វើ​ឲ្យ​យើង​លំបាក​ខ្លះ​តែ​នៅ​រស់ តែបើ​យើង​មិន​មាន​វិធានការ​យើង​នឹង​ស្លាប់​តើ​យក​មួយណា

បានផុស

នៅ

ភ្នំពេញ ​៖ ក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយនា​ព្រឹក​ថ្ងៃទី​២២​ឧសភា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ពិភាក្សា​លើ​សេចក្តីសម្រេច​ស្តីពី​ការបិទ​បញ្ចប់​បម្រាម​គោចរ និង​ការអនុញ្ញាត គោល​ការ​ណ៍​ពិសេស​ចំពោះ​អាជីវ​កម្មដ្ឋាន​ក្នុង​តំបន់​លឿង​នៃ​ភូមិសាស្ត្រ​រាជធានី ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា ក្នុង​សេចក្តីសម្រេច​លេខ​១១៥ /២១​សសរ ត្រង់​ប្រការ​មួយ​បញ្ជាក់ថា ត្រូវ​បាន​បិទ បញ្ចប់​បម្រាម​គោចរ និង​អនុញ្ញាត​គោល​ការណ៍​ពិសេស​ចំពោះ​អាជីវ​កម្មដ្ឋាន​មួយ ចំនួន​ក្នុង​តំបន់​លឿង​នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃទី​២២​ឧសភា​ឆ្នាំ​២០២១​តទៅ។

លោក​អភិបាល​បញ្ជាក់​ថា ការ​ដាក់​ឲ្យ​ដំណើរការ​ឡើងវិញ​គឺ​សម្រាប់តែ​ផ្សារ​រដ្ឋ​ឬ​ផ្សារ​រៀបរយ​។​ចំពោះ​ផ្សារ​មិន​រៀបរយ​មិន​មាន​ការ គ្រប់គ្រង​ច្បាស់លាស់​គឺ​មិន​អនុញ្ញាត​ឲ្យ​បើក​ទេ​។​ បំរាម​គោចរ​ក្នុង​តំបន់​លឿង ត្រូវ​បាន​បញ្ចប់​។ ​គ្រប់​ទីផ្សារ ភោ​ជនី​យដ្ឋា​ន អាហា​រដ្ឋា​ន តូប​លក់​អាហារ ហាង​កាហ្វេ ហាង​ភេ​ស​ជ្ជៈ និង​អាជីវ​កម្មដ្ឋាន​ផ្នែក​អាហារ ភេ​ស​ជ្ជៈ​គ្រប់​ប្រភេទ អាច​ដំណើរការ​អាជីវកម្ម​ជា​ប្រក្រតី និង​អាច​ទទួល​អតិថិជន​ឲ្យ​ចូលមក​ទទួលទាន​ក្នុង​បរិវេណ​អាជីវ​កម្មដ្ឋាន​ឡើងវិញ​និង​បញ្ចប់​ការ​ផ្អាក​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​។ តែ​សកម្មភាព​ទាំងអស់​ខាងលើ​ត្រូវ​អនុវត្ត វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឲ្យ​បាន​ម៉ឺងម៉ាត់​ពិសេស​អនុវត្ត​វិធានការ ៣​កុំ​៣​ការពារ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​។

ចំពោះ​សកម្មភាព ការងារ មុខរបរ​និង​អាជីវកម្ម​ក្លឹប​កំសាន្ត​គ្រប់​ប្រភេទ ជា​អាទិ៍​ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក និង​បៀ​ហ្គា​ដិ​ន អាជីវកម្ម​ម៉ាស្សា កាស៊ីណូ រោងភាពយន្ត រោង​សំដែង​សិ​ល្បៈ សារមន្ទីរ ក្លិប​ហាត់ប្រាណ​និង​មជ្ឈមណ្ឌល​កីឡា ព្រមទាំង​អាជីវកម្ម សេវា​ផ្សេងទៀត​ដែល​មិនទាន់មាន​គោលការណ៍​អនុញ្ញាត​ដូច​ក្នុង​ប្រការ​១​នៃ​សេចក្តី សម្រេច​នេះ​ត្រូវ​បន្ត​ផ្អាក​ដំណើរការ​ជា​បណ្តោះ​អាស​ន្ត​រហូតដល់​មានការ​សម្រេច​ជាថ្មី​។

​លោក ឃួ​ង ស្រេង លើកឡើងថា ការ​បិទ​ខ្ទប់​ធ្វើ​ឲ្យ​យើង​លំបាក​ខ្លះ តែ​ការ​លំបាក​ខ្លះ​និង​ស្លាប់​តើ​យើង​ជ្រើស​រើស​យក​មួយណា​។​ លោក​អភិបាល​បាន​ណែនាំ​ឲ្យ​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​ទូទាំង​រាជធានី​ភ្នំពេញ​ត្រូវដាក់​ម៉ាស៊ីន​វ៉ាស់​កំដៅ បាញ់​អាលកុល ពាក់​ម៉ាស់​និង​ត្រូវ​ដាក់​មេក្រូ​បំពង​សំឡេង​តាម​មាត់ច្រក​ចេញចូល​ផ្សារ​និង​ផ្សព្វផ្សាយ​សារ​អប់រំ​ពី​ការ​ការពារ​ការឆ្លង​រាលដាល​ដ៏​សាហាវ​នៃ​ជំងឺ កូ​វីដ-១៩​។

ពាក់​ព័ន្ធ​នឹង​ការ​បើក​ផ្សារ​លក់ដូរ​ឡើងវិញ​នេះ​គឺ​សម្រាប់​តែ​ផ្សារ​រៀបរយ តែប៉ុណ្ណោះ​។​ចំណែក​ផ្សារ​មិន​រៀបរយ មាន​រូបភាព​រញ៉េរញ៉ៃ​គ្មាន​អនាម័យ​គឺ​មិន ទាន់​អនុញ្ញាតិ​ឲ្យ​បើក​លក់​ទេ​ព្រោះ​ស្ថានភាព​នៃ​ការឆ្លង​ជំងឺ​កូ​វីដ១៩​នៅតែ​រាលដាល​នៅឡើយ​។​ តែ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ដក​ពិសោធ​ន៍​វាយ​តម្លៃ ពិចារណា​លើ​ការ បន្ត​បើក​ផ្សារ​មិន​រៀបរយ​នៅ​ដំណាក់កាល​ក្រោយ​ទៀត​។

លោក​បន្ត​ទៀត​ថា បើ​យើង​ដឹងថា បើក​ផ្សារ​ទៅ​ហើយ​ធ្វើអោយ​រាលដាល​ជំងឺ​កូ​វីដ១៩ និង​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​គឺ​យើង​មិនអាច​ធ្វើ​បានទេ សុខចិត្ត​នៅ​លំបាក​មួយ រយៈពេល​សិន​ដោយ​មិន​ប្រថុយប្រថាន​បើក​ច្រក​មរណៈ​នោះ​ទេ​ ដើម្បី​យើង​បាន​ក្តី​សុខ​ទាំងអស់គ្នា​។ ​ម្យ៉ាងទៀត​គណៈ​គ្រប់គ្រង​ផ្សារ​ទាំងអស់​ត្រូវតែ​ម៉ត់ចត់ ច្បាស់លាស់​តាម​គោល​ការ​ណ៍​ណែនាំ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ៣ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

Huang Xiaoming ​ជួប​មិត្ត​ស្រី​ភ្លាមៗ​ ក្រោយចេញ​ក្រៅ​ជាមួយ​អតីត​ភរិយា Angelababy និង​កូន​ប្រុស

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី 

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

ផ្ទុះ​ខ្លាំង​! មិន​ដល់​២៤​ម៉ោង​ផង វីដេអូ Surprise មង្គលការ​អតិថិជន​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដោយ​កញ្ញា​រ៉ា​ប៊ី​មាន​អ្នកទស្សនា​ជិត ៣​លាន​នាក់ Videos Inside

Sokha Hotels

ព័ត៌មានពេញនិយម