Connect with us

ព័ត៌មានជាតិ

វិទ្យាល័យ​ព្រះសីហនុ​ ក្រុង​កំពង់ចាម​ នឹង​ក្លាយ​ជាកន្លែង​ព្យាបាល​អ្នកជំងឺកូវីដ-១៩

បានផុស

នៅ

កំពង់ចាម​ ៖​ ក្រោយ​ពី​មាន​អ្នក​ជំងឺកូវីដបានឆ្លងរីករាលខ្លាំងក្នុងរយៈពេលចុងក្រោយនេះ​ រដ្ឋបាល​ខេត្តកំពង់ចាម​ ក្រោម​ការ​ដឹក​នាំ​ពី​សំណាក់​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្តកំពង់ចាម​ បានសម្រេចជ្រើស​រើស​យកវិទ្យាល័យព្រះសីហនុ​ ក្រុងកំពង់ចាម​ រៀបចំ​កែលម្អ​ត្រៀម​ដាក់​បរិក្ខាពេទ្យ​ ដើម្បី​យក​ទីតាំង​មួយ​នេះ​ប្រែ​ក្លាយ​ទៅ​ជា​កន្លែង​ពិនិត្យ​ព្យាបាល​អ្នក​ជំងឺកូវីដ១៩បន្ថែមទៀត​ ក្រោយ​មន្ទីរពេទ្យ​មេគង្គកំពង់ចាម​ត្រូវ​បាន​ពេញ​គ្រែ​ខណៈ​មាន​អ្នក​ជំងឺកូវីដ​កើន​ឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​ នៅរសៀល​ ថ្ងៃទី​ ២២​ ខែឧសភា​ ឆ្នាំ​២០២១​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ និង​ជា​ប្រធាន​គណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ខេត្តកំពង់ចាម​ បា​ន​ដឹក​នាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចុះពិនិត្យទីតាំងថ្មីមួយបន្ថែមទៀត​ សម្រាប់​ធ្វើ​កន្លែង​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​កូវីដ-១៩​។

ដោយឡែក​ វិទ្យាល័យ​ដីដុះ​ ក្រុងកំពង់​ចាម​ នឹង​ប្រែ​ក្លាយ​ទៅ​ជា​មណ្ឌល​ចត្តាឡីស័ក​មួយ​ទៀត​ សម្រាប់​ក្រម​ខណ្ឌភូមិសាស្ត្រក្រុងកំពង់ចាម​ ប្រសិន​បើ​មានអ្នកប៉ះពាល់ផ្ទាល់​និង ប្រយោល​ ដើម្បី​ធ្វើ​ចត្តាឡីស័ក​នៅ​ទី​នេះ​ ខណៈ​មណ្ឌល​ចត្តាឡីស័ក​គរុកោសល្យ​ត្រូវ​បាន​បង​ប្អូន​ប្រជាពលរដ្ឋ​មក​ធ្វើ​ចត្តាឡីស័ក​កើន​ឡើង។

អាជ្ញាធរ​ខេត្ត​កំពង់ចាម​ នៅ​បន្ត​ស្វែង​រក​ស្រាវជ្រាវ​អ្នក​ដែល​ប៉ះពាល់​ជា​មួយ​អ្នក​ជំងឺកូវីដ១៩ ជា​ពិ​សេស​ទៅ​លើ​បងប្អូន​កម្មករកម្មការនី​តាម​រោងចក្រ​ដែល​ប្រឈម​ហានិភ័យ​ចំនួន​បួន​រោងចក្រ​ក្នុង​ស្រុក​បាធាយ​ ស្រុក​ជើងព្រៃ​ និងស្រុកកំពង់សៀម។ ហើយ​អាជ្ញាធរ​ខេត្ត​បាន​បន្ត​ផ្សព្វផ្សាយ​រឹត​បន្តឹង​ពី​វិធាន​សុខា​ភិបាល​ដោយ​តម្រូវ​ឲ្យពលរដ្ឋ​ទាំងអស់​ពេល​ធ្វើ​ដំណើរ ឬ ប្រាស្រ័យ​ទាក់ទង​គ្នាធ្វើ​ការ​ពាក់​ម៉ាស់​ជាប្រចាំ​ និង​អនុវត្តន៍​គម្លាត​សុវត្ថិភាព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ បី​ការពារ​បី​កុំ​ និង​ពីរ​ចូលរួម​ ដើម្បី​ជៀស​ឆ្ងាយ​ពី​ការ​ឆ្លង​រីករាល​ដាល​ជំងឺ​កូវីដ១៩៕

អត្ថបទ​ និង​ រូបភាព​ លោក​ ហុង​ ម៉េងហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម