ព័ត៌មានជាតិ
លោកស្រី យក់ សម្បត្តិ៖ វ៉ាក់សាំង៥០មុឺនដូសបន្ថែមទៀត នឹងមកដល់នៅថ្ងៃទី០៨ ខែមិថុនាខាងមុខ
កម្ពុជានឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទសុីណូវ៉ាក់ ចំនួន៥០ មុឺនដូសបន្ថែម នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ហើយវ៉ាក់សាំង៥០ ម៉ឺនដូសនេះ ស្ថិតក្នុងចំណោមវ៉ាក់សាំង៤ លាន ៥ សែនដូស ដែលត្រូវទទួលបានសម្រាប់ខែមិថុនា ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់ពីលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល កាលពីព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា យើងនឹងមានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ហើយតាមគម្រោងនឹងមកប្រមាណ ៤លាន ៥ សែនដូសទៀត សម្រាប់ខែមិថុនា ឆ្នាំ ២០២១ ហើយនឹងមកជាបន្តបន្ទាប់ទៀត។
សម្តេចតេជោបានបន្ថែមថា យើងនឹងអាចចាក់យ៉ាងហោចណាស់ក្នុង ៥លាន ទៅ៦លាននាក់ មុនដំណាច់ឆ្នាំនេះ ក្នុងចំណោម១០លាននាក់ ហើយយើងនឹងខិតខំធ្វើឱ្យសម្រេចនូវការចាក់វ៉ាក់សាំង ១០លាននាក់នៅក្នុងឆ្នាំនេះ ឬយឺតបំផុត នៅដើមឆ្នាំក្រោយតែម្តង ដើម្បីឱ្យប្រជាពលរដ្ឋរបស់យើងទទួលបាននូវ៉ាក់សាំងគ្រប់ៗគ្នា។

វ៉ាក់សាំង ចិន សុីណូវ៉ាក់ ត្រូវបានអនុម័តឱ្យប្រើផ្លូវការរួចហើយ ដោយអង្គការសុខ ភាពពិភពលោក។ ជាងនេះទៀត ប្រទេសចិនបានសម្រេចអោយប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac Biotech បង្ការកូវីដ-១៩ លើមនុស្សចាប់ពី៣ ឆ្នាំដល់១៧ ឆ្នាំហើយ ។ ទន្ទឹមនេះ សាធារណរដ្ឋប្រជាមានិតចិន ក្នុងដើមខែមិថុនា ឆ្នាំ ២០២១នេះ បានចាក់វ៉ាក់សាំងដល់ពលរដ្ឋខ្លួនបានប្រហែល ៧២៤ លានដូសហើយ តែនេះសម្រាប់តែអ្នកដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ នេះ នៅទូទាំងប្រទេសបងប្អូនប្រជាពលរដ្ឋកម្ពុជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបបានចំនួន ២,៧៣៥,១៩៩នាក់ ហើយ ស្មើនឹង ២៧.៣៥ភាគរយ ក្នុងគោលដៅ ចំនួន ១០លាននាក់៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


