សុខភាព
២២ ថ្ងៃ ក្រោយវះកាត់បិទប្រហោងពោះ ដោះពោះវៀនប្រទាក់គ្នា ភ្ជាប់មករន្ធគូទវិញ ពេលនេះ ពោះវៀនធំ និងរន្ធបាត កុមារី ស្រីនុ ដំណើរការប្រហែល ៧០% ហើយ
នៅថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២៣ នេះ គឺ ២២ ថ្ងៃ ក្រោយការវះកាត់បិទប្រហោងពោះ ដោះពោះវៀនដែលប្រទាក់គ្នា ដើម្បីទាញភ្ជាប់មករន្ធគូទវិញ និងថែទាំតាមដានស្ថានភាពជំងឺក្រោយវះកាត់ដ៏ស្មុគស្មាញកន្លងមក ពេលនេះ ពោះវៀនធំ និងរន្ធបាត របស់កុមារី ស្រីនុ ដំណើរការប្រហែល ៧០% ហើយ ដោយ នាង អាចញ៉ាំអាហារបានច្រើនជាងមុន ហើយបន្ទោបង់ក៏ប្រសើរជាងមុន។

យោងតាមផេកហ្វេសប៊ុក Dr. Beat Richner បានឲ្យដឹងនៅថ្ងៃនេះថា កុមារីឈ្មោះ អាត ស្រីនុ អាយុ ៣ ឆ្នាំ ៨ ខែ រស់នៅភូមិត្រពាំងគង ឃុំត្រគៀត ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានចូលមកសម្រាកនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៣ ដោយមូលហេតុ Colostomy in Hirschsprung disease (ជំងឺខ្សោយពោះវៀនពីកំណើត បណ្ដាលមកពីគ្មានសរសៃកូនកណ្ដុរប្រសាទក្នុងភ្នាសពោះវៀនធំ)។

ផេកហ្វេសប៊ុក Dr. Beat Richner បានបន្តថា កុមារីនេះ បានសម្រាកនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ចំនួន ៤ ដង ចាប់ពីខែ ០១ ឆ្នាំ ២០២១ ហើយបានទទួលការវះកាត់ចំនួន ៣ ដង ដោយមូលហេតុជំងឺ Hirschsprung (forme long) និងបានធ្វើការចោះពោះវៀនធំចំហមកក្រៅពោះ (Colostomy) ដើម្បីបន្ទោបង់បណ្ដោះអាសន្ន។ នាង ត្រូវបានបញ្ជូនមកមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្រោមការណែនាំផ្ទាល់ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ផេកហ្វេសប៊ុកដដែល បញ្ជាក់ថា «ថ្ងៃនេះ ថ្ងៃចន្ទ ទី ០២ ខែតុលា ឆ្នាំ ២០២៣ គឺ ២២ ថ្ងៃ ក្រោយការវះកាត់បិទប្រហោងពោះ និងដោះពោះវៀនដែលប្រទាក់គ្នា ដើម្បីទាញភ្ជាប់មករន្ធគូទវិញ និងថែទាំតាមដានស្ថានភាពជំងឺក្រោយវះកាត់ដ៏ស្មុគស្មាញកន្លងមក។ នៅពេលនេះ ពោះវៀនធំ និងរន្ធបាត របស់កុមារី ស្រីនុ មានដំណើរការបានប្រហែល ៧០% ហើយ។ នាង អាចញ៉ាំអាហារបានច្រើនជាងមុន និងបន្ទោបង់បានប្រសើរជាងមុន»។ ហើយ ថ្ងៃនេះ មន្ទីរពេទ្យ អនុញ្ញាតឲ្យនាងបានចេញទៅផ្ទះ ជាមួយទឹកមុខស្រស់ថ្លា និងស្នាមញញឹមគួរឲ្យស្រឡាញ់។ នាង ត្រូវវិលមកជួបពេទ្យវិញរាល់ ១ ខែម្ដង និងត្រូវធ្វើលំហាត់ភ្ញោចចលនាពោះវៀន និងលំហាត់ពង្រីករន្ធបាតបន្ត (réhabilitation avec la dilatation anale par bouginage)។

មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានធ្វើការគោរពអរគុណដល់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ។

ជាមួយនោះ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ក៏បានអរគុណមន្ទីរពេទ្យគន្ធបុប្ផា មូលនិធិគន្ធបុប្ផាកម្ពុជា និងមូលនិធិគន្ធបុប្ផាស្វីស ព្រមទាំងក្រសួងសុខាភិបាល ផងដែរ៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


