ព័ត៌មានជាតិ
ប្រកាសដាក់ផ្នែកខ្លះក្នុងភូមិចំនួន ៤ នៅខណ្ឌពោធិ៍សែនជ័យ ជាតំបន់លឿងទុំ ហាមធ្វើដំណើរចេញពីផ្ទះ បើមិនចាំបាច់
អាជ្ញាធររាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេច ស្ដីពីការកំណត់ផ្នែកខ្លះនៃភូមិចោមចៅ៣ នៃសង្កាត់ចោមចៅទី២ និង ផ្នែកខ្លះនៃភូមិត្រពាំងពោធិ៍ ផ្នែកខ្លះនៃភូមិព្រៃព្រីងខាងជើង២ និង ផ្នែកខ្លះនៃភូមិជម្ពូវ័ន២ នៃសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ជា “តំបន់លឿងទុំ” សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យនាថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
“តំបន់លឿងទុំ” ជាភូមិសាស្ត្រ ដែលត្រូវអនុវត្តវិធានការបិទខ្ទប់ដូចខាងក្រោម៖
១-បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរ ចេញពីលំនៅឋាន ឬ ទីសំណាក់បច្ចុប្បន្នរបស់ខ្លួន ប៉ុន្តែការធ្វើដំណើរចេញក្រៅពីលំនៅឋាន ឬ ទីសំណាក់បច្ចុប្បន្ន អាចត្រូវបានអនុញ្ញាតក្នុងករណីចាំបាច់។
២-ត្រូវបានហាមឃាត់រាល់សកម្មភាពការងារ មុខរបរ ឬ អាជីវកម្មទាំងអស់ ដែលមិនមែនជាតម្រូវការចាំបាច់ប្រចាំថ្ងៃ។
៣- ត្រូវបានហាមឃាត់ការជួបជុំ ឬការប្រមូលផ្តុំមនុស្សលើកលែងតែករណីចាំបាច់។
៤-ត្រូវបានអនុវត្តបម្រាមគោចរនៅតំបន់លឿងទុំ” ដោយផ្អាកជាបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬ អាជីវកម្ម នៅចន្លោះម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ៣ (បី)។
៥-ទីកន្លែងលក់ដូរគ្រឿងឧបភោគបរិភោគ និងភោជនីយដ្ឋាន-អាហារដ្ឋាន ត្រូវលក់ដូរជាលក្ខណៈវេចខ្ចប់ ហើយអាជ្ញាធរមូលដ្ឋាន និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ត្រូវរឹតបន្តឹងនិងត្រួតពិនិត្យនៅតាមទីកន្លែងទាំងនោះ និងត្រូវហាមឃាត់មិនឱ្យបើកដំណើរការចំពោះផ្សារមិនរៀបរយ ឬ ទីតាំងណាដែលមានហានិភ័យខ្ពស់ក្នុងការចម្លង និងឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
៦-អាជ្ញាធរមូលដ្ឋាន ត្រូវអនុវត្តការហាមឃាត់ ឬ ផ្អាកជាដាច់ខាតនូវរាល់ទីតាំងសកម្មភាពការងារមុខរបរ ឬ អាជីវកម្ម នៅពេលដែលទីកន្លែង នៃសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មនោះ ជាពិសេសផ្សារនិងទីកន្លែងលក់ដូរគ្រឿងឧបភោគបរិភោគ និង ភោជនីយដ្ឋាន-អាហារដ្ឋាន ត្រូវបានរកឃើញ ឬមានការសង្ស័យថា មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕
សូមអានសេចក្តីប្រកាសលម្អិត៖
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៩ ម៉ោង ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
កីឡា៦ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម២ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម១៧ ម៉ោង ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)