Connect with us

ព័ត៌មានជាតិ

លោក ឃួង ស្រេង ៖ ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់​ ឱ្យបានតឹងរុឹង

បានផុស

នៅ

ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ នឹង​ឈាន​មកដល់​ហើយ​នៅ​ថ្ងៃស្អែក​នេះ ដើម្បី​រក្សាបាន​សន្តិសុខ សណ្តាប់ធ្នាប់​ល្អ នា​រសៀល​ថ្ងៃទី​២៤​កុ​ម្ភៈ​នេះ ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គ​ណៈ​បញ្ជា​ការឯកភាព​រាជធានី​ភ្នំពេញ​,​អាជ្ញាធរ​ដែនដី រួមជាមួយ​មន្ត្រី​រៀបចំ​ការបោះឆ្នោត​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ទៅ​ពិនិត្យមើល​ដំណើរការ​រៀ​បចំ​ការិយាល័យ​បោះឆ្នោត​នៅ វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ស្ថិតក្នុង​ខណ្ឌដូនពេញ​ចំនួន​២​ការិយាល័យ​(​ភូមិភាគ​១)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឃួ​ង ស្រេង បាន​ណែនាំ​ឲ្យ​មន្ត្រី​ពាក់​ព័ន្ធ​ក៏​ដូច​អាជ្ញាធរ​ដែនដី ត្រូវ​បន្ត​ពង្រឹង​សន្តិសុខ​សណ្តាប់ របៀបរៀបរយ​សា​ធា​រណៈ​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត ខណៈ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិ​កាល​ទី​៥​នឹង​ដំណើរការ​នៅ​ថ្ងៃអាទិត្យ​ទី​២៥​កុ​ម្ភៈ​ស្អែក​នេះ​ហើយ​។ ​យើង​ត្រូវ​សម្រេច​ឲ្យ​បាន​នូវ ការបោះឆ្នោត​មួយ​ដែល​សេរី​ត្រឹមត្រូវ​យុ​ត្តិ​ធ​ម៌ គ្មាន​ការ​បំភិតបំភ័យ​ឬ​គំរាមកំហែង​ក្នុង​បរិបទ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។ តាម​ការសង្កេត​ជាទូទៅ​ក្នុងដំណាក់កាល​នៃ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​របស់​គណបក្ស​នយោបាយ​ក្នុង​រយៈពេល​១៤​ថ្ងៃ​កន្លងទៅ គឺ​មាន​បរិយាកាស​ល្អ​ពុំមាន​អំពើ​ហិង្សា គំរាមកំហែង បំភិតបំភ័យ​កើតឡើង​គួរ​ឱ្យ​កត់​សំគាល់​នោះទេ​។

ក្រៅពី​ការពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុង​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង ក៏បាន​ណែនាំ​ឱ្យ​បាញ់​ទឹក​លាង​សំអាត​បរិវេណ​ជុំវិញ​ការិយាល័យ​បោះឆ្នោត​ឱ្យបាន​ស្អាត​នឹងដាក់​កម្លាំង យាមកាម​ឱ្យ​បាន​ត្រឹមត្រូវ​។

សូម​បញ្ជាក់​ថា អង្គ​បោះឆ្នោត​ដែល​ជា​សមាជិក​ក្រុម ប្រឹក្សា​សង្កាត់​ក្នុង​តំណែង​ដែល​ត្រូវ​បោះឆ្នោត​សម្រាប់​រាជធានី​ភ្នំពេញ​មាន​ចំនួន ៩១១​នាក់ ក្នុង​នោះ​ក៏មាន​អ្នកតំណាងរាស្ត្រ​ចំនួន​១២​រូប​ផងដែរ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម