ព័ត៌មានជាតិ
ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបងម្នាក់ បានទទួលមរណភាពហើយនៅថ្ងៃនេះដោយជរាពាធ
ក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំនេះភ្លាមៗរដ្ឋបាលខេត្តបាត់ដំបងផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារសពនិងសេចក្តីជូនដំណឹងមរណភាពរបស់ឯកឧត្តម អ៊ុក វង្ស អតីតប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបងដល់បណ្តាស្ថាប័ន និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តបាត់ដំបងផងដែរ ដើម្បីចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព។
នៅក្នុងសេចក្តីជូនដំណឹងបានសរសេរថា យើងខ្ញុំទាំងអស់គ្នាជាទីប្រឹក្សាខេត្តគណៈអភិបាលខេត្តថ្នាក់ដឹកនាំមន្ត្រីរាជការសាលាខេត្តកងកម្លាំងប្រដាប់អាវុធមន្ទីរជុំវិញខេត្តមានសេចក្តីរន្ធត់ក្ដុកក្ដួលរំជួលចិត្តក្រៀមក្រំជាទីបំផុត ដោយបានទទួលដំណឹងថា ឯកឧត្តម អ៊ុក វង្សអតីតប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបងបានទទួលមរណភាពនៅវេលាម៉ោង០៧និង០០នាទីព្រឹកនាថ្ងៃទី១០ខែមិថុនានេះ ក្នុងជន្មាយុ៨០ឆ្នាំដោយជរាពាធ៕

អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ