Connect with us

ព័ត៌មានជាតិ

អាវុធហត្ថ​ទាំង​១៤​ខណ្ឌ​ នៅ​តែ​បន្ត​ត្រួតពិនិត្យ​សុខភាព ក្រោយ​ចេញ​ប្រតិបត្តិការ ជូន​ប្រជាពលរដ្ឋ

បានផុស

នៅ

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស បាន​ចេញ​បញ្ជា​ដល់​អាវុធហត្ថ​ទាំង​១៤​ខណ្ឌ​ បន្ត​ត្រួតពិនិត្យ​សុខភាព វាស់​កម្ដៅ បាញ់ថ្នាំ​សម្លាប់​មេរោគ គ្រប់​ពេល​ចេញចូល​អង្គ​ភាព ​នា​ថ្ងៃ​អង្ការ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២០។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ បាន​ថ្លែងថា កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទាំងអស់​ ត្រូវតែ​បន្ត​ធ្វើ​ការ​ត្រួតពិនិត្យ​សុខភាព វាស់​កម្ដៅ បាញ់ថ្នាំ​សម្លាប់​មេរោគ ដល់​នាយទាហាន នាយទាហានរង ពលទាហាន​អាវុធហត្ថ មុន​ពេល​ចូល​កន្លែងធ្វើការ ​ដោយ​គ្មាន​ការ​ធ្វេសប្រហែស​ឡើយ ដើម្បី​បង្ការ​ទប់ស្កាត់​ពី​ជំងឺឆ្លងកូវីដ- 19 ។​

​គួរ​បញ្ជាក់​ថា កម្លាំង​ក្នុង​ទីបញ្ជាការ ក៏ដូចជា​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ក្រោក​ពី​ព្រលឹម នាំគ្នា​ធ្វើ​អនាម័យ បោស​ជូត សំអាត បរិវេណ​ទាំង​ខាងក្នុង​ខាងក្រៅ កន្លែងធ្វើការ​ជាប្រចាំ រួច​រួសរាន់​ងូតទឹក ស្លៀកពាក់ រង់ចាំ​ទទួល​បទបញ្ជា ចេញ​បេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ គណៈប្រតិភូ​ជាតិ អន្តរជាតិ ក្នុង​ភូមិ​សាស្ត្រ​ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។​

​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏ដូចជា​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ បន្ត​ចេញ​ល្បាត ការពារ សន្តិសុខ សុវត្ថិភាព ជួយ​សម្រួល​ចរាចរណ៍ ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅ​លើ​ដង​ផ្លូវ ដែល​កំពុង​សម្រាន្ត​លង់លក់​ក្នុង​គេហដ្ឋាន តាម​ភូមិសាស្ត្រ​ខណ្ឌ​រៀងៗ​ខ្លួន ៕

អត្ថបទ៖ វិមាន

សូមចុចអាន៖ ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទើបអនុម័តសំណើរក្រុមហ៊ុនវិនិ​យោគ​ចំនួនពីរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៣ វិនាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ៧ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤៨ នាទី មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម