Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់កងកម្លាំងបន្តអនុវត្តឱ្យបានសកម្មជាមួយរដ្ឋាភិបាល សំដៅរួមគ្នាថែរក្សាបរិយាកាសសង្គម

បានផុស

នៅ

ប្រមុខក្រសួងមហាផ្ទៃ លោក ស សុខា បានអំពាវនាវដល់កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចបន្តអនុវត្តឱ្យបានសកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីរួមគ្នាថែរក្សាបរិយាកាសទូទៅក្នុងសង្គមបានល្អប្រសើរ ពិសេសការរួមចំណែកបម្រើដល់ការរៀបចំព្រឹត្តិការណ៍ជាតិ-អន្តរជាតិសំខាន់ៗនានានៅកម្ពុជាឱ្យប្រព្រឹត្តទៅដោយជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានអំពាវនាវដល់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដូច្នេះថា៖ «សូមបន្តចូលរួមអនុវត្តឱ្យបានសកម្ម ផុលផុសនូវបទបញ្ជា វិធានការ ផែនការ និងយុទ្ធនាការនានារបស់រាជរដ្ឋាភិបាល ព្រមទាំងបន្តជំរុញផ្សព្វផ្សាយ និងចលនាកៀរគរការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» សំដៅរួមគ្នាថែរក្សាបរិយាកាសទូទៅក្នុងសង្គមបានល្អប្រសើរ»

ការអំពាវនាវរបស់ប្រមុខក្រសួងមហាផ្ទៃខាងលើ បានធ្វើឡើងក្រោយភាពជោគជ័យនៃការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ឆ្នាំ២០២៤នេះ ប្រកបដោយជោគជ័យ ដែលក្នុងនោះ ក៏មានចំណែកនៃការចូលរួមរបស់រដ្ឋបាលរាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចក្នុងស្មារតីទទួលខុសត្រូវខ្ពស់ពីតួអង្គទាំងនេះ ដែលបានយកអស់កម្លាំងកាយ ប្រាជ្ញាស្មារតី ប្រកបដោយឆន្ទៈ មនសិការ និងការប្តេជ្ញាចិត្តដ៏មោះមុត ចូលរួមសហការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានយ៉ាងល្អប្រសើរក្នុងឱកាសនៃការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកនេះ។

លោក ថា ការលះបង់របស់កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ច គឺធានាបានបរិយាកាសសង្គម អំណោយផលបម្រើដល់ការរៀបចំនូវកម្មវិធីសិល្បៈ កីឡា និងទស្សនីយភាពផ្សេងៗយ៉ាងក្លៀវក្លារស់រវើក ដើម្បីអបអរនូវព្រឹត្តិការណ៍ជាតិដ៏មានសារៈសំខាន់នេះ ជាពិសេសញ៉ាំងឱ្យប្រជាពលរដ្ឋរាប់លាននាក់នៅទូទាំងប្រទេសកម្ពុជា រួមទាំងភ្ញៀវអន្តរជាតិមកពីគ្រប់ទិសទី បានចូលរួមកំសាន្តសប្បាយ និងទទួលបានបទពិសោធន៍ល្អៗពីកម្ពុជា ព្រមទាំងរួមចំណែកផ្សព្វផ្សាយនូវប្រពៃណី វប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរ និងលើកស្ទួយកិត្យានុភាពជាតិកាន់តែថ្កុំថ្កើងលើឆាកអន្តរជាតិ។ នេះបើតាមសារលិខិតរបស់លោក ស សុខា ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ផ្ញើជូនគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។

តាមរយៈជោគជ័យនៃការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះ ព្រះខែ អកអំបុក ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងមហាផ្ទស ចាត់ទុកថា ជាស្នាដៃ និងសមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រមួយទៀតរបស់កងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ហើយក៏ជាការរួមចំណែកមួយយ៉ាងសំខាន់ដល់ការបង្កើនទំនុកចិត្តកាន់តែមុតមាំ និងបង្ហាញទៅកាន់ សកលលោកអំពីការបន្តធានាបានយ៉ាងរឹងមាំនូវសន្តិភាពពេញបរិបូរណ៍នៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញគោលការណ៍ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ប្រកបដោយប្រសិទ្ធភាព ក្នុងគោលដៅធ្វើយ៉ាងណាបន្តថែរក្សាបានគង់វង្សសុខសន្តិភាព និងស្ថិរភាពជាតិ ធានាដល់ប្រក្រតីភាពសម្រាប់សង្គមជាតិ និងជំរុញដំណើរការអភិវឌ្ឍរីកចម្រើនដល់ជីវភាពរស់នៅរបស់ប្រជាជន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

​ផ្លូវ​ក្រវាត់ព្រំដែន​​ប្រវែង​ ១១ គ.ម តម្លៃ ២,៥ លាន ដុល្លារ​​​​​ ក្រាល​បេតុង​នៅក្រុង​បាវិត សម្ពោធ​ដាក់​​​ឲ្យ​ប្រើប្រាស់​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

TASS ៖ អ៊ីរ៉ង់​ត្រៀម​ខ្លួន​ទទួលយក​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ​ ក្រោយ​៣ថ្ងៃនៃការ​ផ្ទុះ​អាវុធ​

ព័ត៌មានជាតិ១១ ម៉ោង មុន

ឱកាសការងារ ២៣ ម៉ឺនកន្លែង រង់ចាំ​​​ពលករ​​​ចាប់​ឱកាសការងារភ្លាមៗនៅ​ព្រំដែនកម្ពុជា-ថៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ដាក់ពាក្យចូលរៀននៅ TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមជំរុញលើកកម្ពស់ជីវភាព

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ជម្លោះ​អ៊ីរ៉ង់-អ៊ីស្រាអែល​៖ អ្នកស្លាប់​និង​របួស​កើន​ឡើង ចំពេ​ល​បង្កើន​ការ​វាយប្រហារ​គ្នា​

ព័ត៌មានជាតិ១៣ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

Sokha Hotels

ព័ត៌មានពេញនិយម