ព័ត៌មានជាតិ
ព្រឹកស្អែកនេះ សម្តេច ហេង សំរិន នឹងដឹកនាំប្រជុំ ដើម្បីពិនិត្យមើលបេក្ខភាពប្រធាន គ.ជ.ប
សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភាជាតិ នៅវេលាម៉ោង៩ ព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ស្អែកនេះ នឹងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ Conference ជាមួយអនុប្រធានទាំង២រូប និងប្រធានគណៈកម្មការជំនាញរដ្ឋសភាទាំង១០ ដើម្បីពិនិត្យលក្ខខណ្ឌជ្រើសរើសបេក្ខភាពប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជំនួសលោកស៊ិក ប៊ុនហុក នេះបើតាមការបញ្ជាក់ពីអគ្គលេខាធិការដ្ឋានរដ្ឋសភា។

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៤ ខែមិថុនានេះថា បេក្ខជនចំនួន២រូប ដែលបានដាក់ពាក្យជាបេក្ខជនប្រធានគ.ជ.ប នោះ បើបំពេញត្រឹមត្រូវតាមលក្ខខណ្ឌរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងត្រូវបានជ្រើសរើស ដើម្បីឈរឈ្មោះជាបេក្ខភាពប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយសម្តេចអគ្គមហាពញាចក្រីហេង សំរិន នឹងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅព្រឹកស្អែកនេះ។

សូមបញ្ជាក់ថា បន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រជុំពិនិត្យរួចហើយ រយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី១៧ ខែមិថុនា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងប្រជុំជាមួយខាងគណបក្សប្រជាជនកម្ពុជា ដើម្បីសម្រេចជ្រើសរើសយកបេក្ខជនមួយរូប ក្នុងចំណោមពីររូប ដែលបានដាក់ពាក្យឈរឈ្មោះជាបេក្ខភាពប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះ។

លោក ស៊ិក ប៊ុនហុក បានសម្រេចលាលែងពីប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយសារតែបញ្ហាសុខភាព ហើយលោកបានដាក់ ពាក្យទៅកាន់រដ្ឋសភា កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ហើយត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា បានលើកយកមកប្រជុំពិភាក្សា និងអនុម័ត យល់ព្រមតាមសំណើផងដែរ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


