Connect with us

ព័ត៌មានជាតិ

លោក​ ស៊ុយ សែម៖​ ការដ្ឋានអាជីវកម្ម​រ៉ែមាសមានសមត្ថភាព​ជីកយករ៉ែឆៅប្រ​មាណ ២លាន​តោនក្នុងមួយឆ្នាំ

បានផុស

នៅ

លោក​ ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី ២១ ខែមិថុនា បានឱ្យដឹងថា ការដ្ឋាន​អាជីវកម្ម​និងរោងចក្រ​ចម្រាញ់រ៉ែមាស មានសមត្ថភាព​ជីកយករ៉ែឆៅប្រមាណជិត ២ លាន​តោន ក្នុង​មួយឆ្នាំ និង​ចម្រាញ់​ចេញ​ជាដុំមាស​កម្រិត ៩០ភាគរយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រី ស៊ុយ សែម ថ្លែងនៅក្នុងពិធី បើកដំណើរការចម្រាញ់មាស​លើកដំបូង ​ របស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីថា ការដ្ឋានអាជីវកម្ម​និងរោងចក្រចម្រាញ់រ៉ែមាស នឹងស្រូបទាមកម្លាំងពលកម្មសរុបប្រមាណ ៤៦២ នាក់ ក្នុងនោះមានជនជាតិខ្មែរប្រមាណ ៤២៧ នាក់ និងបរទេស ៣៥ នាក់ ហើយអាចទាញ​ចំណូល​ប្រមាណ ១៨៥ លានដុល្លារសហរដ្ឋអាមេរិក​ក្នុងមួឆ្នាំ ដែលក្នុងនោះចំណូលថវិកា​ជាតិ​ពីសួយសារ និងសារពើពន្ធផ្ទាល់មានប្រមាណ ៤០ លាន​ដុល្លារសហរដ្ឋអាមេរិក។

នៅថ្ងៃទី២១ ខែមិថុនា នេះកម្ពុជាបានចាប់ផ្តើមបើកដំណើរការចម្រាញ់មាសលើកដំបូងហើយ នៅ​តំបន់អូរខ្វាវ ស្រុកកែវសីមាខេត្តមណ្ឌលគិរី

គួរបញ្ជាក់ថា បន្ទាប់ពីបានចំណាយពេលអស់រយៈពេលជិត ១៤ ឆ្នាំ ក្នុងការសិក្សាស្វែងរុករក ការសិក្សាវាយតម្លៃសមិទ្ធិភាពសេដ្ឋកិច្ចនៃជម្រកធនធានរ៉ែ កម្ពុជាបានប្រកាសពីការរក​ឃើញជម្រក​ធនធានរ៉ែមាស ដែលមានលក្ខណៈឧស្សាហកម្ម នៅតំបន់អូរខ្វាវ ស្រុកកែវសីមាខេត្តមណ្ឌលគិរី ជាលើកដំបូងនៅកម្ពុជា។

ការសាងសង់ឋបនភ័ណ្ឌ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៃការដ្ឋានអាជីវកម្ម​និងរោងចក្រចម្រាញ់​រ៉ែមាស ត្រូវបានចាប់ផ្ដើមពីពាក់កណ្ដាលឆ្នាំ ២០២០ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១២០លានដុល្លាសហរដ្ឋអាមេរិច ហើយត្រូវបានបញ្ចប់និងប្រកាសដាក់ឲ្យ​ដំណើរការជាផ្លូវ​ការដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា នេះគឺជាសមិទ្ធផលថ្មីសន្លាង​មួយទៀត ដែលកើតចេញពីនយោបាយឈ្នះឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសន្តិភាព ស្ថិរភាពនយោបាយ និងឯកភាពជាតិ ដែលជាកត្តាចាំបាច់បំផុត និងមិនអាចខ្វះបាន ក្នុងការអនុញ្ញាតឱ្យមានការវិនិយោគទ្រង់ទ្រាយធំនៅក្នុងវិស័យធនធានរ៉ែនេះ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

បុគ្គល​ម្នាក់​យកឈ្មោះ​ចៅហ្វាយខេត្ត​មក​អន្តរាគមន៍​ រឿង​ប្រហុក​វៀតណាម​ចូល​ទឹកដី​ខេត្តតាកែវ

សន្តិសុខសង្គម៦ ម៉ោង មុន

ផ្តន្ទាទោស​អតីត​ថៅកែ​ហាង អាយ​ឃ្យូ សាច់​អាំង​មូ​កា​ថៈ​ជ្រោយ ចង្វា ដាក់​ពន្ធនាគារ​២​ឆ្នាំ ករណី​ចេញ​សែក​ស្អុយ

ព័ត៌មានជាតិ៧ ម៉ោង មុន

ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម​សហគមន៍​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ទំនើប​ស្រូវ​នាង​អំ នៅ​ឃុំកន្តួត

ព័ត៌មានជាតិ៧ ម៉ោង មុន

សហគមន៍កសិកម្មសំបូរជ័យ កំពុងជួយដោះស្រាយបញ្ហាកសិករ និងធ្វើឱ្យជីវភាពកាន់តែប្រសើរ

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ផ្ទុះ​ខ្លាំង​! មិន​ដល់​២៤​ម៉ោង​ផង វីដេអូ Surprise មង្គលការ​អតិថិជន​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដោយ​កញ្ញា​រ៉ា​ប៊ី​មាន​អ្នកទស្សនា​ជិត ៣​លាន​នាក់ Videos Inside

Sokha Hotels

ព័ត៌មានពេញនិយម