ព័ត៌មានជាតិ
បេសកកម្ម៣ថ្ងៃ២យប់ ដើម្បីលើកកម្ពស់កិត្យានុភាពជាតិ និងជំរុញទំនាក់ទំនងការទូតកម្ពុជាកូរ៉េ
លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េ បានឱ្យដឹងថា លោកបានបំពេញបេសកកម្មរយៈពេល៣ថ្ងៃ២យប់ នៅលើទឹកដីនៃទីក្រុងប៊ូសាន ក្នុងគោលបំណងដើម្បីលើកកម្ពស់កិត្យានុភាពជាតិ ក៏ដូចជាធ្វើឱ្យទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងកូរ៉េ កាន់តែប្រសើរឡើងថែមទៀត។

បើតាមលោក ឡុង ឌីម៉ង់ នៅក្នុងបេសកកម្មនោះ លោកបានពិគ្រោះប្រឹក្សាយោបល់ជាមួយភាគីពាក់ព័ន្ធ ដើម្បីលើកទឹកចិត្តកុំឲ្យពលកររស់នៅធ្វើការដោយខុសច្បាប់ផង និងជួបសំណេះសំណាលជាមួយនិស្សិតខ្មែរ ដែលកំពុងស្នាក់នៅរៀនសូត្រក្នុងតំបន់ប៊ូសានផង ដើម្បីស្វែងយល់ពីស្ថានភាពរស់នៅពួកគេ ព្រមទាំងប្រឹក្សាយោបល់ ក្នុងការរៀបចំគណៈកម្មការសមាគមនិស្សិត អាណត្តិទី៧ផង។
ជាមួយគ្នានោះ លោកក៏ឆ្លៀតលំហែកម្សាន្តជាលក្ខណៈគ្រួសារជាមួយក្រុមការងារស្ថានទូតផងដែរ។ លោកថា បេសកកម្មចុងសប្តាហ៍ហត់បន្តិចមែន តែសប្បាយ។

លោកឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េបញ្ជាក់ប្រាប់ “កម្ពុជាថ្មី” ថា បច្ចុប្បន្ននៅប្រទេសកូរ៉េខាងត្បូង មាននិស្សិតខ្មែរប្រមាណ៤០០នាក់កំពុងស្នាក់នៅសិក្សានៅទីនោះ ហើយពួកគេកំពុងសិក្សាលើមុខវិជ្ជាមួយចំនួនដូចជា បច្ចេកវិទ្យា ព័ត៌មានវិទ្យា វិស្វករមេកានិក វិស្វករសំណង់ស៊ីវិល សុខាភិបាល កសិកម្ម អភិវឌ្ឍន៍ជនបទ សង្គមវិទ្យា ច្បាប់ និងពាណិជ្ជកម្ម ជាដើម៕
អត្ថបទ៖ កោះកែវ





-
កីឡា១១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ


