ព័ត៌មានជាតិ
បង្ក្រាបមិនចេះអស់ ទីតាំងដដែលៗ ដំណាំកញ្ឆាក្នុងស្រុកគិរីវង់
ស្រុកគិរីវង់ គឺជាស្រុកមួយក្នុងចំណោមស្រុកទាំងអស់ក្នុងខេត្តតាកែវ ជាជំរកដំណាំកញ្ឆាខុសច្បាប់ ដែលជនខិលខូចលួចដាំ ហើយក៏ត្រូវបានកម្លាំងនគរបាលស្រុក និងខេត្តចុះកាប់ដុតបំផ្លាញជាច្រើនកន្លែង និងញឹកញាប់ផងដែរ តែទោះយ៉ាងណា ជនដែលលួចដាំដំណាំកញ្ឆាខុសច្បាប់ទាំងនោះ នៅមិនទាន់ចាប់ខ្លួនយកមកផ្ដន្ទាទោសបាននៅឡើយ។

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១២ បានឡើងរុករក និងកាប់ដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់ បានចំនួន១១ទីតាំង លើផ្ទៃដីប្រមាណ២,៨១៨ម៉ែត្រក្រឡា នៅចំណុចដុបថ្មចង្ក្រាន ស្ថិតនៅភូមិសាស្ត្រ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់។

ក្នុងនោះកម្លាំងក៏បានបំផ្លាញអាងស្តុកទឹកសិប្បនិម្មិត០៩អាង និងកំពុងបន្តស្រាវជ្រាវស្វែងរកជនល្មើសលួចដាំដំណាំកញ្ឆាដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
គួរបញ្ជាក់ថា ការបង្ក្រាបដំណាំកញ្ឆាខុសច្បាប់នៅក្នុងមូលដ្ឋានស្រុកគិរីវង់នៃខេត្តតាកែវនេះ បើតាមរបាយការណ៍របស់សមត្ថកិច្ច ទីតាំងដែលបង្ក្រាបនោះ គឺនៅមិនឆ្ងាយពីគ្នាប៉ុន្មាននោះទេ គឺនៅទីតាំងក្បែរគ្នាដដែលៗ ហើយនៅតែក្នុងភូមិសាស្ដ្រឃុំព្រះបាទជាន់ជុំតែមួយគត់ តែអាជ្ញាធរហាក់មិនទាន់គ្រប់គ្រងនឹងការលួចដាំដំណាំកញ្ឆាខុសច្បាប់បាននៅឡើយ ពីសំណាក់ក្រុមជនខិលខូចទាំងនេះ៕
អត្ថបទ ៖ រស្មី









-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


