ព័ត៌មានជាតិ
ខេត្តព្រៃវែងបន្តរកឃើញអ្នកឆ្លងកូវីដ៤៥នាក់បន្ថែម ក្នុងស្រុកចំនួន១០
យោងតាមលទ្ធផលវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស(Rapid Test) នៅថ្ងៃទី១ ខែកក្ដដា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន៤៥នាក់ បន្ថែម ក្នុងមូលដ្ឋានក្រុង-ស្រុកចំនួន១០ និងមកពីខេត្តកណ្ដាលម្នាក់ ។
ក្រុង-ស្រុកដែលរកឃើញអ្នកឆ្លងជំងឺកូវីដទាំងនេះមាន ១- ក្រុងព្រៃវែង ចំនួន៨នាក់។ ២- ស្រុកស្វាយអន្ទរ ចំនួន៩នាក់។ ៣-ស្រុកពាមរក៍ ចំនួន៦នាក់។ ៤-ស្រុកពោធិ៍រៀង ចំនួន៥នាក់។ ៥- ស្រុកកំពង់ត្របែក ចំនួន៥នាក់។ ៦- ស្រុកបាភ្នំ ចំនួន៤នាក់។ ៧- ស្រុកពាមជរ ចំនួន២នាក់ ។ ៨- ស្រុកព្រះសេ្តច ចំនួន២នាក់។ ៩- ស្រុកកំចាយមារ ចំនួន២នាក់។ ១០- ស្រុកកញ្ច្រៀច ចំនួន១នាក់។ ១១- មកពីខេត្តកណ្ដាល ចំនួន១នាក់។
រដ្ឋបាលខេត្តបានបញ្ជាក់ថា អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៤៥នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។
គិតត្រឹមថ្ងៃទី១ ខែកក្ដដា ឆ្នាំ២០២១ នេះ ខេត្តព្រៃវែងមានអ្នកជំងឺកូវីដ-១៩ សរុប១,៦៥០នាក់ ព្យាបាលជាសះស្បើយចំនួន១,០៨០នាក់ កំពុងសម្រាកព្យាបាលចំនួន៥៤៦នាក់ និងស្លាប់២៤នាក់៕
អត្ថបទ ៖ សុខុម



-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


