Connect with us

ព័ត៌មានជាតិ

កម្លាំងឈរជើងការពារគោលដៅ​បិទខ្ទប់១៦ទីតាំង ក្នុងក្រុងសៀមរាបទទួលអំណោយពីសប្បុរសធម៌​

បានផុស

នៅ

​សកម្មភាព​មនុស្ស​ធម៌​ក្នុង​ចលនា​នៃ​ការចែករំលែក​ធនធាន​ផ្ទាល់ខ្លួន និង​ការកៀងគរ​ថវិកា​ពី​សមាជិក​ក្រុម​ការងារ ដើម្បី​រៀបចំ​កម្មវិធី​នេះ​ឡើង ក្នុង​គោលបំណង​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក៏ដូចជា​ជួយ​សម្រួល​ដល់​បងប្អូន​កងកម្លាំង​មាន​ប៉ូលិស កងរាជអាវុធហត្ថ ប្រជា​ការពារ​ភូមិ ដែល​កំពុងតែ​ឈរជើង​ក្នុង​តំបន់​បិទ​ខ្ទប់​នៃ​ក្រុង​សៀមរាប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ឹប តា​រ៉ា ម្ចាស់ផ្ទះ​សំណាក់ (​សម្រស់​សៀមរាប​អង្គរ​) និង​ក្រុមការងារ​បាន​នាំយក​អំណោយ​ទាំងនេះ សម្រាប់​ចែកជូន​ដល់​បងប្អូន​កងកម្លាំង​ចំនួន១៦​គោលដៅ រួមមាន​៖ ទឹក​សុទ្ធ ៣២០​យួរ ភេសជ្ជ​: ១៦​កេស ទឹក​អាកុល ៣០​លី​ត ម៉ាស់ ២៥០០​ម៉ាស់ និង​ថវិកា​ចំនួន ១៣​ម៉ឺន​រៀល ហើយ​ក្នុង​១​គោលដៅៗ ទទួលបាន​៖ ទឹក​សុទ្ធ ២០​យួរ ភេសជ្ជ​: ១​កេស ទឹក​អាកុល ២​លី​ត ម៉ាស់ ១៥០​ម៉ាស់​ផងដែរ​។

កម្មវិធី​នេះ​ប្រព្រឹត្តិ​ទៅ​ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​អាជ្ញាធរ​ភូមិ​ឃុំ កងកម្លាំង​ប្រមាណ​ជិត​៥០​នាក់ ស្ថិតនៅ​ផ្សារលើ​ធំថ្មី សង្កាត់​ស្លក្រាម ក្រុង​សៀមរាប នៅថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០២១​នេះ​។

នៅក្នុង​ឱកាស​នោះ លោក ប៊ឹ​ប តា​រ៉ា ម្ចាស់ផ្ទះ​សំណាក់ (​សម្រស់​សៀមរាប​អង្គរ​) តំណាង​ឲ្យ​សមាជិក​ក្រុម​ការងារ បាន​លើកឡើងថា ចំពោះ​សកម្មភាព​មនុ​ស្សធ​ម៌​ក្នុង​ចលនា​នៃ​ការចែករំលែក​ធនធាន​ផ្ទាល់ខ្លួន នឹង​ការកៀងគរ​ថវិកា​ពី​សមាជិក​ក្រុមការងារ​នាពេលនេះ គឺ​ក្នុង​គោលបំណង​ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជ​រដ្ឋាភិបាល ក៏ដូចជា​ជួយ​សម្រួល​ដល់​បងប្អូន​កងកម្លាំង​មាន​ប៉ូលិស កងរាជអាវុធហត្ថ ប្រជា​ការពារ​ភូមិ ដែល​កំពុងតែ​ឈរជើង​ក្នុង​តំបន់​បិទ​ខ្ទប់​នៃ​ក្រុង​សៀមរាប ដោយ​មើលឃើញ​ពី​ការលះបង់​នៅ​កម្លាំងកាយ កម្លាំងចិត្ត និង​ពេលវេលា​ក្នុង​រយ​:​ពេលកន្លងមក​នោះ នឹង​តម្រូវការ​ចាំបាច់​របស់​បងប្អូន​កងកម្លាំង​កំពុង​ឈរជើង​តាម​គោលដៅ​នីមួយៗ ខណ​:​ពេលដែល​ជំងឺ​កូ​វិដ​.១៩ កំពុង​រាតត្បាត​ដោយ​ចាប់តាំងពី​ព្រឹត្តិការណ៍​២០​កុម្ភៈ​បាន​ផ្ទុះឡើង​រហូតមកដល់​ពេលនេះ យើងទាំងអស់គ្នា​មានការ​ព្រួយបារម្ភ​ជាខ្លាំង អំពី​វិសាលភាព​នៃ​ការ​រី​រាលដាល​ជា​បន្តបន្ទាប់​នៅក្នុង​សហគមន៍​បន្ថែមទៀត​។ ហេតុ​ដូច្នេះហើយ សូម​បងប្អូន​ប្រជាពលរដ្ឋ​យកចិត្ត​ទុក្ខ​អនុវត្ត​ទៅតាម​វិធានការ​ណ៏​របស់​រាជរដ្ឋាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ក្នុងការ​រួមចំណែក​ទប់​ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះ​។

ជាមួយគ្នានេះ អាជ្ញាធរ​ដែនដី មេភូមិ ចៅសង្កាត់ បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន​ម្ចាស់​ផ្ទះសំណាក់​និង​ក្រុមការងារ បាន​នាំយក​អំណោយ​មក​ប្រគល់ជូន​ដល់​កងកម្លាំង​ដែល​កំពុង​ឈរជើង​នៅក្នុង​តំបន់​បិទ​ខ្ទប់​នេះ ព្រោះ​យើងទាំងអស់គ្នា​បានដឹងហើយថា នេះ​ជា​ដំណាក់​កាលដែល​យើងទាំងអស់គ្នា​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត ហើយក៏​ត្រូវ​ចេះ​សាមគ្គី​គ្នា ដើម្បី​ជួយ​គ្នា​ក្នុង​គ្រា​លំបាក ខណៈពេលដែល​រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​ទប់ស្កាត់​នឹងធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ជា​ហូរហែ​ទាំង​នៅក្នុង​សហគមន៍ និង​នៅតាម​គ្រឹះស្ថានសិក្សា​ឲ្យ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល និង វិធានការ​របស់​រាជ​រដ្ឋាភិបាល ៣​ការពារ និង ៣​កុំ​៕

អត្ថបទ ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម