ព័ត៌មានជាតិ
រដ្ឋបាលខេត្តស្ទឹងត្រែង នៅតែបន្តផ្សព្វផ្សាយឲ្យពលរដ្ឋការពារខ្លួនពីជំងឺកូវីដ១៩ បើទោះបីទីតាំងមួយចំនួនបានបិទខ្ទប់
រដ្ឋបាលខេត្តស្ទឹងត្រែង បានបន្តផ្សព្វផ្សាយ និងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បន្តអនុវត្តវិធានសុខាភិបាល ៣ការពារ-៣កុំបន្តទៀត ដើម្បីកាត់បន្ថយការចម្លងមេរោគកូវីដ-១៩ ឲ្យមានប្រសិទ្ធភាព។
ការអនុវត្តប៉ុន្មានថ្ងៃចុងក្រោយនេះ ត្រូវបានគេមើលឃើញថា បានកាត់បន្ថយអត្រាឆ្លង ក្នុងមួយថ្ងៃត្រឹមតែជាង ១០ នាក់តែប៉ុណ្ណោះ។ បើគិតត្រឹមម៉ោង ៥:០០នាទី រសៀលថ្ងៃទី ០៣ ខែកក្កដានេះ ត្រូវបានរដ្ឋបាលខេត្តប្រកាស រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន១៥នាក់។ ករណី ផ្ទុះជំងឺកូវីដ-១៩ នៅក្នុងខេត្តស្ទឹងត្រែង ត្រូវបានអាជ្ញាធរបិទខ្ទប់ទីតាំងអាជីវកម្មជាច្រើនកន្លែង។ដោយឡែកទីតាំងដែលមិនបានបិទខ្ទប់ អាជីវករលក់ដូរ ក្នុងក្រុងស្ទឹងត្រែងភាគច្រើននៅតាមផ្ទះ ក៏បានបិទទ្វារផ្ទះផ្អាកការលក់ដូរ តែផ្ទះដែលលក់ ពួកគាត់បានចងខ្សែ មិនឲ្យអ្នកទិញចូលទេ បើទិញត្រូវរក្សាគម្លាតសុវត្ថិភាព និងបាញ់អាល់កុល ទាំងយករបស់របរ និងលុយផងដែរ។



ក្នុងរយៈពេលផ្ទុះជំងឺកូវីដ-១៩ ខ្លាំងចាប់ពីថ្ងៃ២៤ ខែមិថុនា រហូតមកដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០២១នេះ ត្រូវបានគេពិនិត្យឃើញថា ការធ្វើចរាចរណ៍តាមដងផ្លូវ ក៏ដូចជានៅតាមកន្លែងលក់ដូរ និងតាមហាងលក់ទំនិញក្នុងក្រុងស្ទឹងត្រែង ហាក់បីដូចជាមានសភាពស្ងប់ស្ងាត់ ដោយសារមានការភ័យខ្លាច ពីការរីករាលដាលនៃជំងឺកូវីដ-១៩។

ខេត្តស្ទឹងត្រែងគិតត្រឹមម៉ោង ៥:០០រសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១នេះ មានអ្នកឆ្លងកូវីដ-១៩ សរុប៣០៤នាក់ ស្រី១៤១នាក់ អ្នកជាសះស្បើយ ២១នាក់ ស្រី៩នាក់ ស្លាប់គ្មាន និងអ្នកកំពុងសម្រាកព្យាបាល ២៨៣ នាក់ ស្រី១៣២នាក់៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត



