ព័ត៌មានជាតិ
អ្នកនាំពាក្យ អះអាងថា ពុំមានករណីឈ្មួញលួចកាប់ដើមឈើធំៗ នៅក្នុងតំបន់ឧទ្យានអង្គរនោះទេ!
មន្ត្រីនាំពាក្យអាជ្ញាធរជាតិអប្សរា បានអះអាងថា ពុំមានករណីឈ្មួញលួចកាប់បំផ្លាញដើមឈើធំៗ នៅក្នុងតំបន់ឧទ្យានអង្គរនោះទេ តែមានករណីប្រជាពលរដ្ឋ ខ្វះការយល់ដឹងអំពីច្បាប់ទម្លាប់មួយចំនួន បានកាប់ដើមឈើទាល ១ដើម កាលពីដើមសប្ដាហ៍នេះប៉ុណ្ណោះ។
ការអះអាងនេះ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា មានការកាប់បំផ្លាញដើមឈើ បានកើតឡើងនៅល្ងាចថ្ងៃ១២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវចូលវត្តអន្លង់ ស្រមោល ក្នុងភូមិធ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ដែលស្ថិតនៅតំបន់ឧទ្យានអង្គរ។
ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍ខាងលើនេះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នារសៀលថ្ងៃទី១៤ ខែកក្កដានេះថា ករណីដែលកើតឡើង នៅថ្ងៃទី១២ ខែកក្កដានោះ ពុំមែនជាករណីកាប់បំផ្លាញព្រៃឈើរាប់រយដើមនោះទេ តែជាករណីប្រជាពលរដ្ឋ ដែលមិនយល់អំពីច្បាប់ ដោយពួកគាត់បានកាប់ឈើ១ដើមតែប៉ុណ្ណោះ។

លោក ឡុង កុសល បានថ្លែងយ៉ាងដូច្នេះថា «ករណីហ្នឹង គេមិនមែនហៅករណីកាប់បំផ្លាញ កាប់របៀបដូចឈ្មួញ ដែលធ្វើកាប់រកស៊ីដឹកឈើ រាប់រាយគីប រាប់រយដើម រាប់អីទេ អ្វីដែលកើតមានឡើងហ្នឹង គឺខ្ញុំគិតថា ប្រហែលជាបងប្អូនប្រជាពលរដ្ឋហ្នឹង គាត់មិនយល់អំពីច្បាប់ណា៎ គាត់កាប់ឈើ១ដើម គេហៅថា ឈើប្រភេទដើមយាង អ្នកស្រុកអង្គរគេហៅថា ដើមយាង អាហ្នឹងជាទូទៅយើងអាច សម្គាល់វាថាជាប្រភេទឈើទាលបាទ អាហ្នឹងជារឿងមួយ ដែលបងប្អូនប្រជាពលរដ្ឋយើង គាត់កាប់ ហើយគាត់គេហៅថា ដោយសារតែគាត់មិនបានយល់ អំពីច្បាប់ទម្លាប់អីតែប៉ុណ្ណឹង មិនមែនជារឿងការកាប់ព្រៃទាំងដើម រាប់សិបដើម យកទៅធ្វើជំនួញ យកទៅធ្វើពាណិជ្ជកម្មអីទេបាទ»។
មន្ត្រីនាំពាក្យអាជ្ញាធរជាតិអប្សរា បានបញ្ជាក់បន្ថែមថា បន្ទាប់ពីបានបញ្ជាក់ ជាមួយអាជ្ញាធរមានសមត្ថកិច្ច គឺរកឃើញថា ករណីខាងលើនេះ គឺករណីដែលមានប្រជាពលរដ្ឋ កាប់ដើមឈើ១ដើមប៉ុណ្ណោះ ពុំមែនជាករណីញលួចកាប់បំផ្លាញដើមឈើធំៗ នៅក្នុងតំបន់ឧទ្យានអង្គរនោះទេ។
កាលពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះ មានសេចក្តីរាយការណ៍មកថា មានសកម្មភាពកាប់បំផ្លាញដើមឈើធំៗ នៅក្នុងតំបន់ឧទ្យានអង្គរ នៅតែបន្តកើតមាន បើទោះបីសមត្ថកិច្ចដែលប្រចាំការនៅទីនោះបានធ្វើការរឹតបន្តឹងយ៉ាងណាក៏ដោយ។ ក្នុងនោះ គេប្រទះឃើញមានការកាប់បំផ្លាញដើមឈើ បានកើតឡើងនៅល្ងាចថ្ងៃ១២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវចូលវត្តអន្លង់ ស្រមោល ក្នុងភូមិធ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប៕ (ដោយ)៖ ឃួន សុភ័ក្រ


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


