ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់គ.ជ.ប៖ ការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិល ជាការនិយាយទៅតាមអារម្មណ៍
ថ្មីៗនេះ មានក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ដែលមិនសូវលឺឈ្មោះ និងមិនដែលឃើញមានសកម្មភាពនៅក្នុងសង្គម ដើម្បីជាប្រយោជន៏ដល់ប្រជាពលរដ្ឋនោះ បានចេញមកធ្វើសេចក្តីថ្លែងការណ៍ទាមទារឲ្យការក្រុមប្រឹក្សា ឃុំ សង្កាត់ នៅឆ្នាំ២០២២ ខាងមុខនោះ ធានាបាននូវភាពត្រឹមត្រូវ យុត្តិធម៌ និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ ដោយលើកពីហេតុផលផ្សេងៗ មិនបានពិនិត្យទៅតាមទិដ្ឋភាពច្បាប់។

លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់កម្ពុជាថ្មីថា គ.ជ.ប ជាស្ថាប័នដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ហើយក៏ជាស្ថាប័ន ដែលអនុវត្តច្បាប់ផងដែរ ដូច្នេះក្នុងនាមជាស្ថាប័នអនុវត្តច្បាប់ ប្រសិនបើច្បាប់តំរូវយ៉ាងណា គឺអនុវត្តយ៉ាងនោះហើយ។ លោកថា គ.ជ.ប តែងតែប្រកាន់ខ្ជាប់នូវអព្យាក្រឹត្យភាពរបស់ខ្លួនដោយផ្អែកទៅលើច្បាប់។
បើតាមលោក ហង្ស ពុទ្ធា អ្វីដែល គ.ជ.ប បានធ្វើកន្លងមក ជាពិសេសតួនាទីក្នុងការចាត់ចែងរៀបចំការបោះឆ្នោតគឺគ.ជ.ប បានអនុវត្តយ៉ាងត្រឹមត្រូវ ហើយរាល់លទ្ធផលនៃការបោះឆ្នោត បើទោះបីជាមានភាពមិនប្រក្រតីតិចតួច ដែលរងការចោទប្រកាន់ពីក្រុមណាមួយនោះក៏ដោយ ប៉ុន្តែក៏ទទួលបានការគាំទ្រមតិភាគច្រើនលើសលប់ ជាពិសេសពីអ្នកបោះឆ្នោត ក៏ដូចជាគណបក្សនយោបាយ ដែលចូលរួមនៅក្នុងការបោះឆ្នោត។
ដោយឡែកពាក់ព័ន្ធដល់សមាសភាពប្រធាន គ.ជ.ប ដែលទើបត្រូវបានជ្រើសរើសកាលពីថ្មីៗនេះ លោក ហង្ស ពុទ្ធា បានអះអាងថា សមាសភាពប្រធាន គ.ជ.ប ធ្វើឡើងដោយផ្អែកទៅលើច្បាប់ជាធរមាន។
លោកថា នៅក្នុងច្បាប់បានចែងអំពីសមាសភាពពីគណបក្សនយោបាយ ដែលមានអាសនៈនៅក្នុងរដ្ឋសភា ភាគច្រើន និងភាគតិច គឺភាគច្រើនមានកូតា៤ និងភាគតិចមានកូតា៤ និងកូតាមួយទៀត មកពីសង្គមស៊ីវិល ឬមកពីការព្រមព្រៀងគ្នារវាងភាគីទាំងពីរ ដូច្នេះការដែលប្រធាន ឬសមាជិកណាម្នាក់ នៃកូតាគណបក្សមួយសុំលាឈប់ គឺត្រូវបំពេញមកវិញពីខាងកូតាគណបក្សនោះឯង ដូច្នេះ គ.ជ.ប មិនបានធ្វើអ្វី ដែលខុសទៅនឹងច្បាប់ទេ ហើយការជ្រើសរើសបេក្ខភាពអ្នកណាម្នាក់ ក៏មិនមែនជាសមត្ថកិច្ចរបស់ គ.ជ.ប ដែរ គឺគណៈអចិន្ត្រៃយ៍សភាបានរៀបចំចាត់ចែងទៅតាមនីតិវិធី ហើយសភាពេញអង្គបានអនុម័ត។
លោក ហង្ស ពុទ្ធា អះអាងថា បើពិនិត្យទៅលើទិដ្ឋភាពច្បាប់ គឺត្រឹមត្រូវអស់ហើយ ដូច្នេះការដែលក្រុមអង្គការសង្គមស៊ីវិល ដែលលើកឡើងពីកូតានេះ កូតានោះ គឺអត់បានពិនិត្យ អត់បានផ្ទៀងផ្ទាត់ទៅលើទិដ្ឋភាពច្បាប់ ដោយបានប្រើអារម្មណ៍ខ្លួនឯង ហើយនិយាយ ឬលើកជាសំណើ ប៉ុន្តែ គ.ជ.ប គិតថា អ្វីដែលគ.ជ.បកំពុងធ្វើ គឺស្ថិតនៅលើទិដ្ឋភាពច្បាប់ទាំងស្រុង។
ជាមួយគ្នានោះ លោក ហង្ស ពុទ្ធា អះអាងដែរថា ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២២នោះ មិនបានលើកពេលទេ។ លោកថា កាលបរិច្ឆេទនៃការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ត្រូវបានកំណត់រួចហើយ តាមច្បាប់ត្រូវកំណត់ដោយរាជរដ្ឋាភិបាល។
លោក ហង្ស ពុទ្ធា បញ្ជាក់ថា ជាការពិតការរីករាលដាលនៃជំងឺកូវីដ១៩ គឺជាការរំខានមួយ ហើយមកដល់ពេលនេះ គ.ជ.ប កំពុងតែគិតថា តើការបោះឆ្នោតនៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ តើគួរត្រូវធ្វើយ៉ាងណា រៀបចំយ៉ាងណា ប៉ុន្តែមកដល់ពេលនេះ មិនទាន់មានគោលការណ៍ណាមួយ ដែលត្រូវលើកពេលនោះទេ។
គួររំលឹកថា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ក្រុមអង្គការសង្គមស៊ីវិលចំនួន៦៤ស្ថាប័ន ដែលមិនសូវលឺឈ្មោះ និងមិនដែលឃើញមានសកម្មភាពនៅក្នុងសង្គម ដើម្បីជាប្រយោជន៏ដល់ប្រជាពលរដ្ឋនោះ បានរួមគ្នាចេញសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងនូចំណុចមួយចំនួន ក្នុងនោះក៏មានអនុសាសន៏ផងដែរ៕ អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


