ព័ត៌មានជាតិ
ស្ថានទូតប្រាប់ឲ្យពលរដ្ឋខ្មែរ កំពុងមានវត្តមាននៅវៀតណាម ចុះឈ្មោះតាមអនឡាញ ដើម្បីបានចាក់វ៉ាក់សាំង
ស្ថានឯកអគ្គរាជទូតកម្ពុជា ចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានប្រាប់ឲ្យនិស្សិតសិក្ខាកាម ក៏ដូចជាប្រជាពលរដ្ឋខ្មែរកំពុងមានវត្តមាននៅវៀតណាម ចុះឈ្មោះតាមអនឡាញ ដើម្បីបានចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ-១៩។

បើតាមស្ថានទូតកម្ពុជា ជនជាតិវៀតណាម និងជនបរទេសអាចចុះឈ្មោះតាមអនឡាញ ដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ-១៩។ អ្នកមានអាយុចាប់ពី១៨ឆ្នាំឡើង អាចចុះឈ្មោះត្រៀមចាក់វ៉ាក់សាំងតាមជម្រើសណាមួយដូចខាងក្រោម៖
ជំរើសទី១៖ តាមរយៈគេហទំព័រ៖ https://tierchungcovid19.gov.vrportal/register-person
ជំរើសទី២៖ តាមកម្មវិធី E-health app សម្រាប់ទូរស័ព្ទ ដែលប្រើប្រព័ន្ធប្រតិបត្តិការ Android និង iOS អាចទាញយកបានតាម៖ https://hssk.kcb.vn/#/sskt។ ដើម្បីប្រើកម្មវិធី app នេះ គេត្រូវចុះឈ្មោះជាមួយលេខទូរស័ព្ទ។ បន្ទាប់ពីការផ្ទៀងផ្ទាត់ព័ត៌មាន អ្នកប្រើប្រាស់នឹងទទួលបានការណែនាំ សម្រាប់ការចុះឈ្មោះចាក់វ៉ាក់សាំង។ ប៉ុន្មានសប្ដាហ៍ខាងមុខនេះ គេហទំព័រ និងកម្មវិធី E-health app នឹងត្រូវបានធ្វើបច្ចុប្បន្នភាពជាភាសាអង់គ្លេស។ គ្រប់អ្នកប្រើប្រាស់ម្នាក់ៗនឹងមានលេខកូដ QR នៅលើកម្មវិធីកត់ត្រាទុក E-health app។

នៅពេលបានទទួលការចាក់វ៉ាក់សាំងលើកដំបូង កូដ QR នឹងប្រែជា ពណ៌លឿង ហើយនឹងប្រែជាពណ៌បៃតង បន្ទាប់ពីបានចាក់លើកទី២។ QR កូដ នៅលើ App នឹងអាច ដើម្បីបញ្ជាក់អំពីការចាក់វ៉ាក់សាំង នៅពេលធ្វើដំណើរក្នុងវៀតណាម និងឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ QR កូដ នឹងត្រូវយកធ្វើជាមូលដ្ឋានសម្រាប់បង្កើតលិខិតឆ្លងដែនវ៉ាក់សាំងនាអនាគត។
ជាមួយគ្នានោះ ស្ថានទូតបានរំលឹកដល់និស្សិត សិក្ខាកាម និងប្រជាពលរដ្ឋខ្មែរ មានវត្តមាន នៅវៀតណាម សូមមេត្តាបន្តថែរក្សាសុខភាពឲ្យបានល្អ រក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស រក្សាអនាម័យ និងអនុវត្តតាមវិធានការសុខាភិបាល សំដៅការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩៕
អត្ថបទ៖កោះកែវ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


