Connect with us

ព័ត៌មានជាតិ

ខេត្តកោះកុងធ្វើតេស្តរកជំងឺកូវីដ-១៩ទ្រង់ទ្រាយធំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ

បានផុស

នៅ

រដ្ឋបាលខេត្តកោះកុងបានចាប់ផ្តើមធ្វើតេស្តរកមេរោគកូវីដ-១៩ ទ្រង់ទ្រាយធំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការតាមបណ្តាមន្ទីរ អង្គភាព ជុំវិញខេត្តសរុបចំនួន៣១អង្គភាព ចាប់ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះតទៅ ដើម្បីចូលរួមទប់ស្កាត់ការឆ្កងរីករាលដាលជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី មិថុនា ភូថង  អភិបាលខេត្តកោះកុង បានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងថា ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្តកោះកុងសុំស្នើដល់លោកលោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីក្រោមឱវាទអញ្ជើញទៅធ្វើតេស្តរករោគកូវីដ-១៩ តាមការបរិច្ឆេទ និងទីតាំងដែលបានកំណត់ លើកលែងតែមន្ទីរអប់រំយុវជន និងកីឡាខេត្ត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងសាលាខេត្តត្រូវយកសំណាកនៅអង្គភាពផ្ទាល់។

លោក ស្រី អភិបាលខេត្តបានបន្តថា ការធ្វើតេស្តរកមេរោគកូវីដ-១៩ នេះចាប់ពីវេលាម៉ោង៨ព្រឹករហូតដល់ម៉ោង៣ រសៀលរៀងរាល់ថ្ងៃ នៅទីតាំងវិទ្យាល័យចំណេះទូទៅ និងបច្ចេកវិទ្យាសាស្រ្តតេជោសែន កោះកុង និងកន្លែងរៀបអាពាហ៍ពិពាហ៍តារីតុការ ដែលមានទីតាំងនៅខាងនៅក្រោយវត្តទេពនិមិត្តហៅវត្តថ្មី។

គួរបញ្ជាក់ថាការធ្វើតេស្តលើមន្ត្រីរាជការនេះ អគ្គស្នងការដ្ឋាននគរបាលជាតិក្នុង១សប្តាហ៍ធ្វើតេស្តម្តង ជាមួយគ្នានេះស្នងការរាជធានីខេត្ត និងមន្ត្រីរាជការក្រសួងមហាផ្ទៃជាដើម ក៏តម្រូវឱ្យមន្ត្រីរាជការស្ថាប័នរបស់ខ្លួនតាមដាន និងធ្វើតេស្តរកមេរោគកូវីដនេះផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម