ព័ត៌មានជាតិ
សមត្ថកិច្ចឃាត់ខ្លួន យុវជនម្នាក់ ក្រោយយកកូនសោទៅសរសេរឈ្មោះលើជញ្ជាំងប្រាសាទអង្គរវត្ត
យុវជនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងធ្វើការអប់រំ ក្រោយពីយកកូនសោសរសេរឈ្មោះខ្លួនលើប្រាសាទអង្គរវត្ត ដែលមានថ្មដែលមានក្បាច់ នៅចំណុចរួតទី ១ ខាងលិចផ្លូវកណ្ដាលឡើងពីក្តាបែននៃតំបន់អង្គរ។ ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៩:០០នាទីព្រឹក ដោយកម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់ប្រាសាទអង្គរ បានសហការជាមួយភ្នាក់ងារអាជ្ញាធរជាតិអប្សរា បានធ្វេីការអប់រំណែនាំ និងធ្វើកិច្ចសន្យា។
យុវជនរូបនោះមានឈ្មោះ ជួន ជឿន ភេទប្រុស អាយុ ៣១ឆ្នាំ ដែលរស់នៅភូមិត្រពាំងគល់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ បានយកកូនសោរទៅសរសេរឈ្មោះនៅលើជញ្ជាំងថ្មដែលមានក្បាច់ នៅចំណុចរួតទី ១ ខាងលិចផ្លូវកណ្ដាលឡើងពីក្តាបែន ដើម្បីធ្វើការអប់រំកុំអោយគាត់ធ្វើលើកក្រោយទៀត រួចបានអោយគាត់ទៅទស្សនាប្រសាទបន្តទៀត។




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


