ព័ត៌មានជាតិ
បង្ក្រាបគ្រឿងញៀនជាង៣០០០ ករណី ដកហូតសារធាតុញៀនគ្រប់ប្រភេទជាង៧០០គីឡូក្រាម
យោងតាមប្រភពព័ត៍មានពីមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់សម្រាប់ឆមាសទី១ ឆ្នាំ ២០២១ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនសរុប 3258ករណី ឃាត់មនុស្ស 7259 នាក់ ស្រី 406នាក់។


បទល្មើសទាំងនោះ រួមមាន៖
-ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង 2131ករណី
-ប្រើប្រាស់ 1099ករណី
-អនុវត្ដន៍ដីកា 229ករណី ចាប់យកសារធាតុញៀនគ្រប់ប្រភេទជាង 753គីឡូក្រាម
-កញ្ឆា ស្រស់ 45,023ដើម និងកញ្ឆាសួតជាង 63គីឡូក្រាម ។
ជាមួយគ្នានេះ សមត្ថកិច្ចឃាត់បានរថយន្ដ 61គ្រឿង ម៉ូតូ 1015គ្រឿង ទូរស័ព្ទ 3254គ្រឿង ជញ្ជីង 162គ្រឿង អាវុធខ្លី 26ដើម និង អាវុធវែង 19ដើម (កែច្នៃ18ដើម)។
ដោយឡែក លទ្ធផលអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀន ចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២១ សមត្ថកិច្ចបង្ក្រាបសរុប 3433ករណី ឃាត់មនុស្ស 7686នាក់ ស្រី 431នាក់ ដកហូតវត្ថុតាងសារធាតុញៀនគ្រប់ប្រភេទជាង 755គីឡូក្រាម, កញ្ឆា ស្រស់ 57,523ដើម និងកញ្ឆាស្ងួតជាង 99គីឡូក្រាម។ រថយន្ដ 61 គ្រឿង ម៉ូតូ 1015 គ្រឿង ទូរស័ព្ទ 3254 គ្រឿង ជញ្ជីង 162គ្រឿង អាវុធខ្លី 26ដើម និង អាវុធវែង 19ដើម (កែច្នៃ18ដើម)៕
អត្ថបទ៖ រ៉ាវុទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី