ព័ត៌មានជាតិ
ចាប់ខ្លួនឈ្មួញទិញ លក់រថយន្តជំពាក់ប្រាក់១៥មុឺនដុល្លារចេញសែកស្អុយ
អាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី ២៣ ខែកក្ដដា ឆ្នាំ២០២១នេះ បានចាប់បញ្ជូនអ្នកទិញ លក់ រថយន្តម្នាក់ បញ្ជូនមកតុលាការ ពាក់ព័ន្ធបទល្មើសចេញសែកស្អុយអោយដៃគូររកសុីលើប្រាក់បំណុលជាង១៥មុឺនដុល្លារ ។
ជនសង្ស័យឈ្មោះ ហុក ហេង អាយុ៣៩ឆ្នាំ មានលំនៅស្ថានលេខ ១០៣ បុរីប៉េងហួតបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

សមត្ថកិច្ចបានបញ្ជាក់ថា ការឃាត់ខ្លួនឈ្មោះ ហុក ហេង គឺអនុវត្តតាមដីកាបញ្ជាអោយចូលខ្លួនរបស់អយ្យការអមសាលាដំបូង បន្ទាប់ពីជននេះបានគេចវេសមិនចូលខ្លួនតាមការកោះហៅរបស់សមត្ថកិច្ចចំនួន២លើក ជាប់គ្នា ក្រោយពេលម្ចាស់បំណុលឈ្មោះ ឃី ស្រ៊ុន បានដាក់ប្ដឹងមកសមត្ថកិច្ច ។
តាមសាវតាអង្គហេតុឈ្មោះ ហុក ហេង បានសារភាពថា ខ្លួនបានស្គាល់រាប់អានគ្នាជាមួយ ឃី ស្រ៊ុន ៣ឆ្នាំមកហើយ ដោយខ្លួនបានយករថយន្តពី ឃី ស្រ៊ុន ចំនួន៣គ្រឿង មានតម្លៃសរុបចំនួន៥៥ ,០០០ដុល្លារ មកលក់ យកប្រាក់ចំណេញ ។ ចំពោះប្រាក់ដើមខ្លួនមិនទាន់អោយទៅ ឃី ស្រ៊ុន វិញទេ គឺទុករកសុីបន្ត ដោយអោយការប្រាក់២ភាគរយប្រចាំខែ ។ ក្រោយមកខ្លួនបានខ្ចីប្រាក់បន្ថែមពី ឃី ស្រ៊ុន ចំនួន១០មុឺនដុល្លារទៀតដើម្បីពង្រីមុខរបរ ។ ក្នុងនោះខ្លួនក៏បានចេញសែកមួយសន្លឹកលេខ ៧៣២៧៤៧ ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ មានទឹកប្រាក់ចំនួន១៥៥ ,០០០ ដុល្លារ អោយទៅឈ្មោះ ឃី ស្រ៊ុន ប៉ុន្តែសែកនោះគ្មានលុយទេ ដោយសារនៅក្នុងតំណាក់កាលកូវីដឆ្លងរាលដាល ខ្លួនរកសុីខាតអស់ដើមហើយ ទើបមិនចូលខ្លួនដោះស្រាយ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្ដង ៕
អត្ថបទ ៖ មករា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


