ព័ត៌មានជាតិ
យុវជនត្រូវបង្កើនសមត្ថភាព គុណភាពការងារ ឲ្យកាន់តែប្រសើរ ដើម្បីបម្រើបក្ស និងប្រជាជន
(ខេត្តកំពត)៖ ឯកឧត្តម ភុន សាពេជ្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពត ដឹកនាំប្រជុំក្រុមអចិន្រ្តៃយ៏ យុវជនគណបក្សខេត្ត ផ្សព្វផ្សាយឆមាស១ ត្រីមាសថ្មី ដើមឆមាសទី២ ដាក់ផែនការថ្មី តាមគោលការណ៍យុវជនគណបក្សថ្នាក់កណ្តាល ផ្សព្វផ្សាយជំនួយស្មារតី របស់រាជធានីខេត្ត ដែលជានិច្ចកាល បានជំរុញលើកទឹកចិត្ត ដល់សមាជិក សមាជិកាថា សូមបន្តបេសកម្មរបស់ខ្លួន តាមគោលការដឹកនាំរបស់គណបក្ស ឲ្យកាន់តែប្រសើរ សំខាន់បំផុតត្រូវបន្តអភិវឌ្ឍសមត្ថភាព គុណភាពការងារ ដើម្បីបម្រើដល់បក្ស និងប្រជាពលរដ្ឋ។


នៅក្នុងកិច្ចប្រជុំ ក្រុមអចិន្ត្រៃយ៍ នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត ដើម្បីផ្សព្វផ្សាយរបាយការណ៍សមាសទី១ និងរបាយការណ៍ដើមត្រីមាសទី៤ ក្នុងឆមាសទី២ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ នៅខេត្តកំពត ឯកឧត្តម ភុន សារពេជ្រ សមាជិកគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពត បានលើកឡើងថា នៅក្នុងឆ្នាំ២០២១នេះ ក្រុមការងាររបស់យុវជនគណបក្សខេត្តកំពតអនុវត្តភារកិច្ច ទទួលបានលទ្ធផលកាន់តែប្រសើរ។



ឯកឧត្តម ភុន សារពេជ្រ បានបន្ថែមទៀតថា ក្នុងនាមក្រុមការងារយុវជនគណបក្ស ត្រូវអនុវត្តការងារ តាមតួនាទីភារកិច្ចរបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវគុណធម៌ សច្ចៈធម៌ មានការទទួលខុសត្រូវ មានស្មារតីសាមគ្គីភាព ឯកភាព ពិសេសត្រូវពិនិត្យតាមដានការរស់នៅ និងយល់ដឹងពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានឱ្យបានជាប់ជាប្រចាំ។
យ៉ាងណាក៏ដោយ លោកប្រធានយុវជនគណបក្សខេត្តក៏បានជំរុញ និងលើកទឹកចិត្តដល់ សមាជិក សមាជិកាទាំងអស់ត្រូវថែរក្សាឲ្យបានដាច់ខាត នូវរាល់សមិទ្ធិផលដែលសម្រេចបាន ដោយគណបក្សប្រជាជនកម្ពុជា ក្នុងការណែនាំកសាងប្រទេស និងដែលមានការចូលរួមយ៉ាងសកម្មរបស់យុវជនគណបក្សគ្រប់ជំនាន់ និងបន្តពង្រឹង និងពង្រីកសមិទ្ធិផលថ្មីៗ របស់យុវជនគណបក្ស ដើម្បីចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុបម្រើជាតិ និងប្រជាជនឲ្យបានកាន់តែប្រសើរឡើង។ ជាងនេះទៅទៀត យុវជនត្រូវបង្កើនសមត្ថភាព លទ្ធភាព សុខភាព និងប្រជាប្រិយភាព ដែលជាគោលការសំខាន់ ដើម្បីការដឹកនាំក្រុមការងារឱ្យកាន់តែល្អប្រសើរថែមទៀត។



ក្នុងឱកាសនោះដែរ ឯកឧត្តម ភុន សារពេជ្រ ក៏បានប្រគល់កុំព្យូទ័រយួរដៃចំនួន១០គ្រឿង និងម៉ាស៊ីនវាស់កម្តៅចំនួន១០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិក្តិព្រឹទ្ធបណ្ឌិត ដល់សមាជិក សមាជិកា និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត ទាំង៨ក្រុង ស្រុក ដើម្បីយកទៅប្រើប្រាស់ផងដែរ៕
អត្ថបទ៖សេង ណារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


