ព័ត៌មានជាតិ
បុរសម្នាក់ចុកថប់ដង្ហើមស្លាប់សង្គ្រោះមិនទាន់ គ្រូពេទ្យបញ្ជាក់ថាខ្យល់គរ
បុរសម្នាក់បានត្រលប់មកពីធ្វើការវិញពិសារបាយជាមួយប្រពន្ធរួចស្រាប់តែមានអាការមិនស្រួលខ្លួនត្រូវបានអ្នកជិតខាងនាំគ្នាជួយលើកចុះពីផ្ទះជួលមកក្រោមដើម្បីដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែអកុសលជនរងគ្រោះ ក៍បានដាច់ ខ្យល់ស្លាប់ភ្លាមៗតែម្ដង បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១០យប់ នៅចំណុចផ្ទះជួលក្រោយបុរីអរគីដេរ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពបុរសជនងគ្រោះមានឈ្មោះ ជាង សំបូរ អាយុ៣៥ឆ្នាំ ជាបុគ្គលិកផ្នែកអចលនទ្រព្យស្នាក់នៅផ្ទះជួលជាន់ទី២ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅខេត្តតាកែវ។
ប្រពន្ធសពបុរសរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុប្តីរបស់នាងហូបបាយរួចស្រាប់តែមានអាការចុកថប់ដង្ហើមបាត់មាត់បាត់កពេលឃើញដូច្នេះហើយរូបគាត់បានហៅអ្នកជិតខាងឱ្យជួយសង្រ្គោះបឋម ដោយការរឹតទ្រូង និងលាបប្រកូឡា ហើយបានលើកមកជាន់ដី ដើម្បីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខណៈមកដល់ដីជនរងគ្រោះមានអាការកាន់តែធ្ងន់ធ្ងនរទៅលែងនិយាយស្ដីអ្វីទាំងអស់ រហូតទាល់តែមានរថយន្តសង្គ្រោះទៅយកបានពិនិត្យឃើញថា ប្ដីរបស់គាត់បានផុតដង្ហើមបាត់ទៅហើយ។

បន្ទាប់មកមកឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅ ពិនិត្យកន្លែងកើតហេតុរួចហើយក៍បានឲ្យក្រុមគ្រូពេទ្យ យកសំណាកដើម្បីពិនិត្យរកជំងឺកូវីដ១៩ តែលទ្ធផលគឺអវិជ្ជមាន ទើបឱ្យសមត្ថកិច្ចជំនាញធ្វើការបន្ត។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងពិនិត្យរួចថា ជនរងគ្រោះ បានស្លាប់ដោយសារខ្យល់គររួចហើយក៍បានប្រគល់សពឱ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ អត្ថបទ៖ ឧត្តរ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


