ព័ត៌មានជាតិ
អភិបាលរាជធានី ស្នើអាជ្ញាធរទាំង១៤ខណ្ឌ ចាក់វ៉ាក់សាំងជូនកុមារទាំងអស់ សូម្បីកុមារអនាថា
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ បានស្នើឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំផែនការ និងទីតាំងចាក់វ៉ាក់សាំង ជូនទៅដល់កុមារ អាយុចាប់ពី១២ ដល់អាយុក្រោម១៨ឆ្នាំ នៅរាជធានីភ្នំពេញឱ្យបានច្បាស់លាស់ ដើម្បីផ្ដល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារទាំងអស់ សូម្បីតែកុមារអនាថាឱ្យទទួលបានជោគជ័យ និងចាក់បានគ្រប់គ្នា ចាប់ពីថ្ងៃទី០១ សីហាខាងមុខនេះ។

ការស្នើបែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ កក្កដា ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំតាមរយៈ video conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សា លើការត្រៀមបើកយុទ្ធនាការចាប់រវាក់សាំងកូរ៉េដ-១៩ (ស៊ីណូប៉ាក់) ដល់កុមារ និងយុវជន អាយុចាប់ពី ១២ ដល់អាយុ ក្រោម១៨ឆ្នាំ នៅរាជធានីភ្នំពេញ ដែលមានរហូតដល់ចំនួន៤១ទីតាំង។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា កិច្ចការងារនេះរាជរដ្ឋាភិបាល ពិសេសសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ និងស្វះស្វែងយ៉ាងខ្លាំង ក្នុងការរកវ៉ាក់សាំងសម្រាប់យកមកចាក់ការពារជំងឺកូវីដ-១៩ ជូនទៅដល់កុមារ និងយុវវ័យ អាយុចាប់ពី១២ ដល់អាយុ ក្រោម១៨ឆ្នាំ នៅរាជធានីភ្នំពេញ។ ដូច្នេះ លោកស្នើអាជ្ញាធរខណ្ឌទាំង១៤ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំផែនការ និងទីតាំងឱ្យបានច្បាស់លាស់ ដើម្បីផ្ដល់ការចាក់វ៉ាក់សាំងជូនកុមាររបស់យើង ឱ្យទទួលបានជោគជ័យ ពិសេសគឺការរក្សាឱ្យបាននូវគម្លាតសុវត្ថិភាពសង្គម ជៀសឱ្យបាននូវការឆ្លងជំងឺកូវីដ-១៩។

លោក ឃួង ស្រេង បន្តទៀតថា អាជ្ញាធរ កម្លាំងមានសមត្ថកិច្ច មន្ត្រីសុខាភិបាល និងក្រុមគ្រូពេទ្យពិតជាបានយកកម្លាំងកាយចិត្ត ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងទៅ ទទួលបានជោគជ័យ និងទទួលបាននូវការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញ។ ដូច្នេះ លោកស្នើអាជ្ញាធរ មន្ត្រីពាក់ព័ន្ធ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងក្រុមគ្រូពេទ្យទាំងអស់ បន្តអត់ធ្មត់ និងយកចិត្តទុកដាក់ អនុវត្តការងារនេះឱ្យបានជោគជ័យបន្ថែមទៀត ពិសេសក្នុងដំណាក់កាលនៃការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ អាយុចាប់ពី ១២ ដល់អាយុ ក្រោម១៨ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។
លោក ឃួង ស្រេង បានបញ្ជាក់ថា នៅរាជធានីភ្នំពេញ មានកុមារ និងយុវជនអាយុចាប់ពី ១២ ដល់អាយុ ក្រោម១៨ ឆ្នាំ ប្រមាណ២០ម៉ឺននាក់ (លេខមូល) ដែលត្រូវទៅចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន៤១ទីតាំង។ ដូច្នេះក្នុងចំនួននេះត្រូវតែចាក់ឱ្យបានគ្រប់គ្នា បើទោះបីជាក្មេងអនាថា ក៏ដោយ៕
អត្ថបទ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


