ព័ត៌មានជាតិ
លោក ឃួង ស្រេង ហាមដាច់ ខាតមិនឲ្យមាននរណាម្នាក់ យកលុយជាថ្នូរ នឹងការចេញប័ណ្ណ ចាក់វ៉ាក់សាំងជូនកុមារ
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រមានទៅអាជ្ញាធរខណ្ឌ សង្កាត់ ភូមិទាំងអស់ ដែលមានសិទ្ធិក្នុងការចែកប័ណ្ណចាក់សាំងការពារកូវីដ-១៩ ជូនកុមារចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ គឺមិនអនុញ្ញាត្តឲ្យមានជាដាច់ខាត ចំពោះការយកលុយជាថ្នូរ នៃការផ្តល់ប័ណ្ណចាក់សាំងជូនកុមារ។ បើមានករណីបែបនេះ នឹងមានបញ្ហាប្រឈម ជាមួយនឹងអាជ្ញាធររាជធានីភ្នំពេញ ពោលគឺរដ្ឋបាលរាជធានីភ្នំពេញ មិនមានការយោគយល់ជាដាច់ខាត។
លោក ឃួង ស្រេង បានលើកឡើងថា ការចាក់វ៉ាក់សាំងជូនកុមារ ដែលមានអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំនេះ អាជ្ញាធររបស់យើង ត្រូវតែរៀបចំ និងធ្វើឡើងឲ្យបានម៉ត់ចត់បំផុត ដើម្បីឲ្យដំណើរការនៃការចាក់វ៉ាក់សាំងនេះ ទទួលបានជោគជ័យ និងទទួលបានការគាំទ្រ យ៉ាងពេញទំហឹង ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ហើយអ្វីដែលសំខាន់ គឺដាច់ខាតមិនឲ្យមាននរណាម្នាក់ យកលុយជាថ្នូរ នៃការចេញប័ណ្ណចាក់សាំងជូនកុមារ ជាថ្នូរនៃការយកលុយនោះទេ។
បើនៅតែមានសកម្មភាពបែបនេះ អាជ្ញាធររាជធានីភ្នំពេញ មិនយោគយល់ជាដាច់ខាត។ ដូច្នេះទេ លោកស្នើសុំឲ្យអាជ្ញាធរខណ្ឌ សង្កាត់ត្រូវតែយកចិត្តទុកដាក់ ឲ្យបានហ្មត់ចត់បំផុតចំពោះការងារនេះ គឺមិនអនុញ្ញាតជាដាច់ខាតចំពោះការចេញប័ណ្ណ ជាថ្នូរនៃការយកប្រាក់ជាដាច់ខាត ហើយថា អាជ្ញាធរខណ្ឌ សង្កាត់ត្រូវតែទទួលខុសត្រូវដោយខ្លួនឯង។
ការព្រមានបែបនេះ របស់លោកឃួង ស្រេង បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំតាមរយៈ Video conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សាលើការត្រៀមបើកយុទ្ធនាការ ចាក់វាក់សាំងកូរ៉េដ-១៩ (ស៊ីណូប៉ាក់) ដល់កុមារ និងយុវវ័យអាយុចាប់ពី១២ ដល់អាយុ ក្រោម១៨ឆ្នាំ នៅរាជធានីភ្នំពេញ។
បន្ថែមពីលើនេះទៀតលោក ឃួង ស្រេង ក៏បានស្នើដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងឲ្យបានម៉ត់ចត់ ចំពោះវិធានការការពារជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី (ដែលតា ) ដែលបាននឹងកំពុងវាយលុក នៅពេញពិភពលោក ហើយកម្ពុជាក៏ជាប្រទេសមួយ បាននឹងកំពុងប្រឈមនឹង វីរុសថ្មីនេះផងដែរ។ ជាងនេះទៀត ត្រូវបន្តពង្រឹងឲ្យបានល្អប្រសើរបំផុត ចំពោះការផ្ដល់សេវា ការសម្រួលទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជំងឺកូវីដ-១៩ ហើយពួកគាត់ បានស្ម័គ្រចិត្តព្យាបាលនៅតាមផ្ទះ៕(ដោយ)៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
កីឡា១ សប្តាហ៍ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ