ព័ត៌មានជាតិ
ដោះលែងខ្មាន់កាំភ្លើងឲ្យមានសេរីភាព ករណីគំរាមសម្លាប់ទាំងគ្រួសារ
ព្រះរាជអាជ្ញា បានសម្រេចដោះលែងខ្មាន់កាំភ្លើងជាមន្ត្រីយោធាម្នាក់ ឲ្យមានសេរីភាពវិញ កាលពីល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយពីជនសង្ស័យបានកាន់កាំភ្លើងខ្លីទៅសម្លុត គំរាមបាញ់សម្លាប់ជនរងគ្រោះមួយគ្រួសារ ដោយសារទំនាស់បន្តិចបន្តួច។

ខ្មាន់កាំភ្លើង ដែលតុលាការដោះលែងឲ្យមានសេរីភាពវិញនេះឈ្មោះ ហ៊ីម សំបូរ ជាវរសេនីយ៍ឯកយោធា។ ជននេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ តាមពាក្យបណ្ដឹងរបស់ក្រុមគ្រួសារជនរងគ្រោះ។
ជនសង្ស័យ និងសំណុំរឿង ត្រូវបានបញ្ជូនមកអយ្យការ ហើយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការសាកសួរឈ្មោះ ហ៊ឹម សំបូរ លុះដល់ល្ងាចថ្ងៃដដែល លោក ស៊ិត វណ្ណៈ ដែលទទួលបន្ទុកចាត់ការសំណុំរឿងនេះ បានសម្រេចដោះលែងឈ្មោះ ហ៊ឹម សំបូរ ឲ្យត្រឡប់ទៅវិញបាត់ទៅ បើទោះបីតុលាការបានទទួលភស្តុតាងបទល្មើស ដែលខ្មាន់កាំភ្លើងដៃកាន់កាំភ្លើងដើរសំដៅមកផ្ទះជនរងគ្រោះ គំរាមកំហែងដល់ផ្ទះ។


ពាក់ព័ន្ធក្នុងរឿងក្ដីនេះ ប្រភពព័ត៌មានពីសាលាដំបូង បានបង្ហើបឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ២០ និង២០នាទី នៅចំណុចមុខផ្ទះលេខ២៤៦ ផ្លូវលេខ២៧១ ២៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឈ្មោះ ហ៊ឹម សំបូរ ដែលមានដីផ្ទះជិតខាងជនរងគ្រោះ បានដើរកាន់អាវុធខ្លីមិនស្គាល់ម៉ាកចំនួន១ដើម កាត់មុខផ្ទះជនរងគ្រោះឆ្ពោះទៅហាងអ៊ុតរបស់ជនរងគ្រោះមាន យីហោ «ជី ជី សាឡន» ដោយបានធ្វើការសម្លុត និង គំរាមកំហែងបាញ់សម្លាប់ទាំងគ្រួសារ ដោយពុំមានមូលហេតុច្បាស់លាស់ បន្ទាប់ពីក្រុមគ្រួសារជនរងគ្រោះ បានសង់ផ្ទះរួចរាល់នៅជាប់ដីរបស់លោក ហ៊ឹម សំបូរ។
យោងតាមពាក្យបណ្ដឹងនិងភស្តុតាង ដែលក្រុមគ្រួសារជនរងគ្រោះ បានដាក់ជូនសមត្ថកិច្ច កងកម្លាំងអាវុធហត្ថ បានឃាត់ខ្លួនលោក ហ៊ឹម សំបូរ បញ្ជូនមកអយ្យការអមតុលាការ ប៉ុន្តែរឿងក្ដីនេះ មិនទាន់ដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះផង ស្រាប់តែព្រះរាជអាជ្ញាសម្រេចដោះលែងខ្មាន់កាំភ្លើងឲ្យត្រឡប់ទៅវិញបាត់ ដែលករណីបែបនេះ គឺជាហានិភ័យយ៉ាងធ្ងន់ធ្ងរ សម្រាប់ក្រុមគ្រួសារជនរងគ្រោះ៕
អត្ថបទ៖ មករា
សូមចុចអាន៖ បើកលឿនមិនប្រយ័ត្នជ្រុលចង្កូតបុកហ៉ីយ៉ាន់ដាយខូចខាតយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


