បើកលឿនមិនប្រយ័ត្នជ្រុលចង្កូតបុកហ៉ីយ៉ាន់ដាយខូចខាតយ៉ាងដំណំ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

បើកលឿនមិនប្រយ័ត្នជ្រុលចង្កូតបុកហ៉ីយ៉ាន់ដាយខូចខាតយ៉ាងដំណំ

Published

on

ខេត្តរតនគិរី÷ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿងប៉ះគ្នា បណ្តាលឲ្យភាគីម្ខាងរងការខូចខាតយ៉ាងដំណំ ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតនោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨និង២នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ តាមកំណាត់ផ្លូវជាតិលេខ៧៦ ត្រង់ចំណុចផ្លូវកំពុងជួសជុលថ្មីមួយកំណាត់(ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៨៦-២៨៧)ស្ថិតនៅក្នុងភូមិកាទៀង(ហៅអូរទទឹង) ឃុំល្បាំង១ ស្រុកលំផាត់។

អធិការស្តីទីលោក ក្លុល ថើង បានឲ្យដឹងថា រថយន្ត១គ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណ៌ស លាយខៀវ ពាក់ស្លាកលេខ កំពង់ចាម3A-4317 ដឹកជ័រកៅស៊ូ ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ជាការដ្ឋានកំពុងជួសជុលផ្លូវហើយមានដីហុយផងនោះ រថយន្តនេះបានបើកយឺតៗ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក​ឡង់គ្រីស័រ បាន​បោះពួយយ៉ាងលឿនមកពីក្រោយ មិនបានចាប់អារម្មណ៍បុកគូទរថយន្ត​ហ៉ីយ៉ាន់ដាយយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

លោក​អធិការ​ស្តី​ទី​បន្ត​ថា រថយន្ត​​ឡង់គ្រីស័របើកបរដោយឈ្មោះ ពៅ វិសាល ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើបបរ មានទីលំនៅភូមិព្រែកតាសេក សង្កាត់ជ្រោយចង្វា រាជធានីភ្នំពេញ និង​អ្នក​រួមដំណើរម្នាក់ ឈ្មោះ យឿន សុផល ភេទប្រុសអាយុ៦៦ឆ្នាំ ជនជាតិខ្មែរមុខរបរមន្រ្តីរាជការ មានទីលំនៅជាមួយគ្នាមិនមានរបួសនោះទេ។

ចំណែក​អ្នកបើកបរ​រថយន្ត​ហ៊ីយ៉ាន់ដាយ ក្រោយ​កើតហេតុ​ក៏​រត់គេចខ្លួនបាត់។

ក្រោយកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំល្បាំង១ សហការជាមួយកម្លាំងជំនាញចរាចរណ៍នៃអធិការស្រុកលំផាត់ និងកម្លាំងការិយាល័យនគរបាលចរាចរណ៍ស្នងការដ្ឋាននគរបាលខេត្ត ចុះមកអន្តរាគមន៍ធ្វើការវាស់វែងនិងរឹបអូសយកមធ្យោបាយទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីធ្វើការសម្របសម្រួលគ្នានៅពេលក្រោយ៕

អត្ថបទ៖​ អ៊ុច សាវុទ្ធ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ28 mins ago

ឆ្នាំ​២០២០​ខេត្ត​ព្រះសីហនុ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​បាន​២៤​លើក​ឃាត់ខ្លួន​៣០​មុខសញ្ញា​ភាគច្រើន​ជា​ជន​ជាតិចិន

ព័ត៌មានជាតិ1 hour ago

លោកស្រី​ឱ វណ្ណឌី​ន ​៖ ​សម្តេច​តេ​ជោ​គឺជា​ថ្នាក់ដឹកនាំ​ដ៏​គំរូ​នៅ​លើ​សកលលោក​ដែល​បាន​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​ទទួលបាន​ជោគជ័យ

ព័ត៌មានជាតិ1 hour ago

លោក ហ៊ុន ម៉ា​ណែ​ត ​៖ ការងារ​ហ្វឹកហ្វឺន គឺជា​កិច្ចការ​អាទិភាព ដែល​កងទ័ព​ត្រូវធ្វើ​ដូច​ភ្លៀងរលឹម ដើម្បី​ចូលរួម​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល

ព័ត៌មានជាតិ2 hours ago

ផ្ទះ​៨​ខ្នង ប្រគល់​ជូន​ អតីតយុទ្ធជន នៅ​ខេត្តបាត់ដំបង និង​កំពុង​បន្ត​សាងសង់​ជាង​៧០​ខ្នង​ទៀត

ព័ត៌មានជាតិ2 hours ago

តម្លៃ​ត្រី​គ្រប់​ប្រភេទ ​មានការ​កើនឡើង ខណៈ​ក្រសួងកសិកម្ម​ផ្អាក​ការ​នាំ​ចូល​ពី​ខាងក្រៅ​ប្រទេស

ព័ត៌មានពេញនិយម